CamNews

អាថ៌កំបាំង ការពារ​ស្បែក​បែក​ស្រកា ក្នុង​រដូវ​ខ្យល់​ត្រជាក់

រៀងរាល់ថ្ងៃ ក្នុង​រដូវ​ដែលមាន​ខ្យល់​ខ្លាំង អាកាសធាតុ​ប្រែប្រួល បរិស្ថាន​មិនល្អ ឬ​ស្ថិតក្នុង​ម៉ាស៊ីន​ត្រជាក់ ធ្វើឱ្យ​ស្បែក​បាត់បង់​ជាតិ​សំណើម ហើយ​ស្បែក​ប្រែ​ទៅជា​ស្ងួត បែក​ស្រកា នេះ​គឺជា​បញ្ហា​មួយ​ដែល​ស្ដ្រី​ទាំងអស់​ព្រួយបារម្ភ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សូម្បី​ស្វែងយល់​ការណែនាំ​ខាងក្រោម។

រូប​ ៖​ skincareto

ហូប​ទឹក​ឱ្យបាន​ច្រើន

ទឹក​គឺជា​មិ​ត្ដ​ដ៏​ល្អ​សម្រាប់​ស្បែក​របស់​អ្នក។ ទឹក​មិន​ត្រឹមតែ​ជួយ​លាង​សម្អាត​ជាតិពុល​ក្នុង​រាងកាយ​នោះទេ តែ​វា​ក៏​ជួយ​ឱ្យ​ស្បែក មាន​សភាព​តឹង រលោង ម៉ត់ខៃ។ ជាង​នេះ នៅក្នុង​រដូវ​ខ្យល់​ស្ងួត រាងកាយ​របស់​អ្នកនឹង​ត្រូវការ​ទឹក​ច្រើនជាង​ធម្មតា។

ចូល​ហូប​ទឹក​សុទ្ធ​ឱ្យបាន​ពី ៦ ទៅ ៨កែវ ក្នុង​មួយថ្ងៃ។ ក្រៅពីនេះ អ្នក​ក៏​អាច​បន្ថែម​ជាតិ​ទឹក ដោយ​ការហូប​បន្លែ ផ្លែឈើ ចៀសវាង​ភេសជ្ជៈ​ដែលមាន​ជាតិ​អាកុល អាស៊ីត ដូច កាហ្វេ និង​ភេសជ្ជៈ​ដែលមាន​ជាតិ​ហ្គា​ល។

មិនត្រូវ​លុបមុខ​ដោយ​ទឹក​ក្ដៅ​ពេក

ទឹក​ក្ដៅ ជួយ​ធ្វើឱ្យ​រន្ធ​គល់​រោម​រីក​ធំ បង្ក​ឱកាស​ឱ្យ​ស្បែក​ដើម្បី​ស្រូបយក​អ៊ុក​ស៊ី​ហ្សែ​ន និង​សម្រាក បន្ទាប់ពី​បានធ្វើការ​ហត់​ពេញ​មួយថ្ងៃ។ ប៉ុន្ដែ អ្នក​មិនត្រូវ​លុបមុខ​ដោយ​ទឹក​ក្ដៅ​ពេក​នោះទេ។ កំដៅ​របស់​ទឹកនឹង​ធ្វើឱ្យ​ស្បែក​បាត់បង់​ជាតិ​ទឹក​ច្រើន ហើយ​វា​អាចធ្វើឱ្យ​ស្បែក​ត្រូវ​រមាស់​ផងដែរ។

ការពារ​ស្បែក​ស្ងួត​ពី​ផល​អាក្រក់​របស់​បរិស្ថាន

ប្រសិន​អ្នក​ចេះតែ​យកចិត្តទុកដាក់​ទៅលើ​តែ​ការ​បំប៉ន​ស្បែក ដោយ​មិន​គិតដល់​ការការពារ​ពី​ផល​អាក្រក់​របស់​កំដៅ​ព្រះអាទិត្យ ខ្យល់ ផ្សែង​ធូលី នោះ​ស្បែក​របស់​អ្នកនឹង​ឡើង​ខ្មៅ​ប្រផេះ បាត់បង់​ជាតិ​សំណើម។ ដូច្នេះ ចូរ​កុំ​ភ្លេច​ពាក់​ស្រោម​មុខ ពាក់មួក និង​ការពារ​ស្បែក​ដោយ​ក្រែ​ម​ការពារ​កំដៅថ្ងៃ នៅពេល​ចេញទៅ​ខាងក្រៅ។

ខាត់​ស្បែក​ងាប់

វិធី​មួយ​ដើម្បី​ជួយ​ឱ្យ​ស្បែក​របស់​អ្នក បាន​ទន់ល្មើយ ស្រស់ថ្លា មិន​ប្រេះ ឬ​បែក​ស្រកា ក្នុង​រដូវ​ខ្យល់ គឺ​ការ​ខាត់​ស្បែក​ងាប់ រៀងរាល់​សប្ដាហ៍។ វិធី​នេះ ជួយ​បំបាត់​ធូលី កែលំអ​ចរ​ន្ធ​ឈាម និង​ធ្វើឱ្យ​ស្បែក​មាន​សុខ​ភាពល្អ។

រូប ៖ knoueppels

របប​អាហារ​មាន​តុល្យភាព

ដើម្បី​ចៀសវាង​ស្បែក​ស្ងួត អ្នក​ត្រូវ​ថែទាំ​ស្បែក​ពី​ខាងក្នុង។ ប្រភេទ​បន្លែ ផ្លែឈើ ជាតិ​សរសៃ និង​ទឹក​គឺជា​អ្វីដែល​អ្នកត្រូវការ ក្នុង​របប​អាហារ​របស់​អ្នក។ វិធី​នេះ​នឹងមាន​ប្រសិទ្ធិភាព​ខ្ពស់ ព្រោះ​វា​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​បំប៉ន​ចាំបាច់​ដើម្បី​ជួយ​ឱ្យ​ស្បែក​ស្រស់ស្អាត ក្មេង​ជាង​វ័យ។

សម្រាក​ឱ្យបាន​សម​ហេតុផល

ការ​ដេ​ង​ឱ្យបាន​គ្រប់​ម៉ោង ត្រូវ​តាម​ពេលវេលា មិន​ត្រឹមតែ​ជា​វិធី​ដើម្បី​កែលំអ​សុខភាព តែ​វា​ក៏​ជា​វិធី​ដើម្បី​ថែទាំ​ស្បែក​មានប្រតិកម្ម​ផងដែរ។ នៅពេល​គេង កោសិកា​នៃ​រាងកាយ​របស់​អ្នកនឹង​ធ្វើការ​ខ្លាំងក្លា កែសម្រួល​ឡើងវិញ​នូវ​កោសិកា​ខូចខាត នៅ​ខាងក្រោម​ស្បែក។

​អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

អាយុ ៣០ គួរ​ថែទាំ​ស្បែក បែបណា​ទើប​ល្អ ?

ប្រទាលកន្ទុយក្រពើ ជួយបន្ថយភាព​ជ្រីវជ្រួញរបស់​ស្បែក និងថែសុខភាព

វិធីធ្វើឱ្យ សាច់ជើង ស ទន់ ស្រលូន​ គ្មានសរសៃ

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ LD