CamNews

ស្រីទំនើង បើកម៉ូតូបុកគ្នា គ្រាន់តែអ្នកកាសែត ទៅថត ស្ទុះមកទះកំផ្លៀង៣ដៃ និងជេរប្រមាថ បែកផ្សែង

ភ្នំពេញ ៖ ស្រីទំនើង ម្នាក់មានរូបរាងស្អាត គ្រាន់តែបើ តែចិត្តខ្មៅ ដូចឈើគ្រញូងនោះ បានប្រើអំពើ ហិង្សា មកលើអ្នកកាសែតក្នុងស្រុក លោក វិសាល និងជេរប្រមាថ ដល់អ្នកកាសែតផ្សេងទៀត គ្រាន់ តែក្រុមអ្នកកាសែត នាំគ្នាទៅថតរូប និងយកព័ត៌មាន គ្រោះថ្នាក់ចរាចរណ៍ ដែលស្រីទំនើងរូបនេះ បើក ម៉ូតូទៅបុកម៉ូតូមួយគ្រឿងទៀត ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ប្រមាណ ១០៖៣០នាទី យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន (ម្តុំស្តុបពេទ្យចិន)។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ មួយ បានកើតឡើង រវាងម៉ូតូបុកម៉ូតូ នៅចំណុចខាងលើនេះ ក្រុមអ្នកកាសែតក្នុងស្រុក ដែលដើរយប់មួយ ក្រុម បាននាំគ្នាជិះ ម៉ូតូរៀងៗ ខ្លួន អមដោយកាម៉េរ៉ា ទៅផ្តិតយករូបភាព និងព័ត៌មាន នៃគ្រោះថ្នាក់ ចរាចរណ៍មួយនេះ ប៉ុន្តែសំណាងអាក្រក់ គ្រាន់តែទៅដល់ភ្លាម លោក វិសាល បានដាក់ជន្ទល់ម៉ូតូភ្លែត ហើយទាញកាម៉េរ៉ា ពីកាបូបថត ក្រឹបៗ ២ទៅ៣ប៉ុស្តិ៍ ស្រាប់តែស្រីទំនើងរូបនេះ អាយុជាង២០ឆ្នាំ មិនបានសួរនាំ ក៏ស្ទុះ មកទះកំផ្លៀង ៣ដៃ ព្រមទាំង ជេរប្រមាថ អ្នកកាសែត ផ្សេងទៀត យ៉ាងចាស់ដៃ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ចំណុចកើតហេតុ ហើយនាំស្រីទំនើងរូបនេះ និងជនរងគ្រោះ ព្រមទាំងក្រុមអ្នកកាសែត ផ្សេងទៀត ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយ។

យ៉ាងណាក៏ដោយ ភ្លាមៗនេះ គេមិនទាន់ដឹងថា តើស្រីទំនើងរូបនេះមានឈ្មោះអ្វី ធ្វើការងារអ្វី និងរស់នៅទីណានោះទេ ខណៈសមត្ថកិច្ច កំពុងសួរនាំនៅឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល