ភ្នំពេញ៖ អតីតតារាចម្រៀងធ្លាប់លេចឈ្មោះល្បីគួរសមក្នុងផលិតកម្មសាន់ដេ លោក ជុំ លីណូ មួ យ រយៈពេលថ្មីៗ ត្រូវបានទស្សនិកជន អ្នកគាំទ្រ មើលឃើញថា លោកហាក់កំពុងតែមានសន្ទុះកេរ្តិ៍ ឈ្មោះ ល្បីល្បាញខ្លាំងជាងកាល ពីនូវផលិតកម្មចាស់សាន់ដេ ខណៈដែលបច្ចុប្បន្ន ត្រូវម្ចាស់ ផលិតកម្មថ្មី ដាយម៉ិន ពេញចិត្តនិងលើកស្ទួយខ្លាំងជាងគេ។

ជាការកត់សម្គាល់តារាចម្រៀងពូកែលេង ស្ទីលរាំបែបក្រម៉ិចក្រមើម លោក ជុំ លីណូ ក្នុងអំទ្បុងរយៈ ពេលជាង ៣ខែ បន្ទាប់ពីចាកចេញ ពីផលិតកម្មចាស់ មកចូលផលិតកម្មថ្មីដាយម៉ិន គឺកំពុងមានភាព លេចធ្លោខ្លាំងក្នុង ការបង្ហាញវត្តមាន នៅតាមបណ្តាកម្មវិធី ប្រគំតន្ត្រី របស់ស្ថានីយ ទូរទស្សន៍នានា ក៏ ដូចការប្រគំតន្រ្តី នៅខេត្តជិតឆ្ងាយ។ ស្របពេលបទចម្រៀងជាច្រើន ក្នុង CD, VCD និង DVD របស់ ផលិត កម្មថ្មី កំពុងតែធ្វើ ចរាចរណ៍លក់ នៅលើទីផ្សារ និងកំពុងទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេង ពី មិត្តយុវវ័យ សម័យថ្មី។

ទន្ទឹមពេលជាមួយគ្នានឹងការលេចធ្លាយតាមរយៈទេព្យកេាសលនៃការច្រៀង និង ស្ទីលរាំបែបក្រម៉ិច ក្រមើមតាមឆាក ប្រគុំតន្រ្តីរហូតមាន ការគាំទ្រច្រើន ពីមហាជនអ្នកគាំទ្រ លោក ជុំ លីណូ ថ្មីៗនេះមាន ដំណឹងថា ត្រូវម្ចាស់ផលិតកម្មពេញចិត្តនិងគិតគូរខ្លាំង ក្នុងបំណងជំរុញ ឲ្យតារារូបនេះ ល្បីឈ្មោះ កាន់ តែខ្លាំងថែមទៀត ។ ម្យ៉ាងទៀតក៏មានការលើកទ្បើងស្រដៀងៗគ្នាផងដែរពីមជ្ឈដ្ឋាន អ្នកគាំទ្រថា តារា ចម្រៀង ជុំ លីណូ បន្ទាប់ពេលចេញ ពីផលិតកម្មសាន់ដេ ចូលមកដាយម៉ិឃើញថា សន្ទុះនៃការគាំទ្រ និង ទីផ្សាចម្រៀងហាក់មានការកើនទ្បើងជាលំដាប់។

ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៤តារាចម្រៀងលោក ជុំ លីណូ បាននិយាយថា បច្ចុប្បន្ននេះ លោកមានការរវល់ជាខ្លាំងក្នុងការចេញច្រៀងតា មកម្មវិធីប្រគុំតន្រ្តីក្នុងស្រុកស្ទើររកពេលសម្រាក់គ្នា។ ចំណែកបទចម្រៀង នៅក្នុងផលិតកម្មក៏មានច្រើ នទាំងការចម្រៀងចេញជាCD និង VCD ហើយឥទ្បូងនេះក៏កំពុងត្រៀមចេញទៅខេត្តកំពង់ឆ្នាំង ដើម្បី ថតខារ៉ាអូខេ បទចម្រៀង កំពង់ឆ្នាំងម្ចាស់ជីវិត។

តារាចម្រៀងមានប្រជាប្រិយភាពលោក ជុំ លីណូ បាននិយាយបន្តថា លោកទទួលមួយរយៈនេះ ពិត ជាមានការមមាញឹក ច្រើនខណៈកាលពីមុន ពុំសូវហាក់រវល់ខ្លាំង ដូចពេលនេះនោះទេ។ យ៉ាងណាមិញ លោក ជុំ លីណូ បានដាក់ការសង្ឃឹមថា លោកនឹងជេាគជ័យខ្លាំង ក្នុងផលិតកម្ម ថ្មីមួយនេះនា ពេលខាងមុខបើសិនទស្សនិកជន នៅតែគាំទ្រលោកនោះ។

តារាម្រៀងលោក ជុំ លីណូ ចាប់តាំងពីប្រើស្ទីលរាំរែកបែបប្លែកៗចម្លងស្ទីល យកតាម តារាចម្រៀង បរ ទេសល្បីឈ្មោះ លោក ម៉ៃឃើល ជែកសុន រួចមក បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររបស់លោក រួម នឹងតារាចម្រៀង ដទៃទៀតភ្ញាក់ផ្អើល ចំពោះការបង្ហាញក្បាច់រាំ នៅតាមស្ថានីយ ទូរទស្សន៍ ក៏ដូចជា ការចេញទៅច្រៀង តាមបណ្តាខេត្តនានា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល