ភ្នំពេញ៖ ចៅក្រមសាលាឧទ្ធរណ៍ នៃប្រទេសកម្ពុជា បានសម្រេចបដិសេធ ចំពោះការស្នើសុំ
របស់ លោក ម៉ម សូណង់ដូ តាមរយៈមេធាវី របស់ខ្លួន ចំពោះការនៅ ក្រៅឃុំ ដែលការសម្រេច
នេះ បានធ្វើឡើង នៅព្រឹកថ្ងៃសុក្រទី ១៤ ខែធ្នូ ឆ្នាំ២០១២នេះ ។

ជាមួយនឹង លទ្ធផលខាងលើនេះ លោក ជា មុន្នី ប្រធានសហជីព សេរីកម្មករ នៃព្រះរាជាណា
ចក្រ កម្ពុជា បានថ្លែងឲ្យដឹងថា បើមិនដោះលែង ឫមិនអនុញាតឲ្យលោក ម៉ម សូណង់ដូ នៅក្រៅ
ឃុំទេ នោះលោក នឹងដឹកនាំ ក្រុមកម្មករ កម្មាការិនី ធ្វើការតវ៉ា នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា សាលាឧទ្ធរណ៍ នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១២នេះបាន
បើក សវនាការ លើការស្នើសុំរបស់ លោក ម៉ម សូណង់ដូ នាយកវិទ្យុ សំបុកឃ្មុំ ឲ្យនៅក្រៅឃុំ
បន្ទាប់ពីសាលា ដំបូងរាជធានី ភ្នំពេញ បានផ្តន្ទាទោស រូបលោក ឲ្យជាប់ពន្ធនាគារ រយៈពេល២០
ឆ្នាំ និងបង់ប្រាក់ពិន័យ រាប់លានរៀល ជាប់ពាក់ព័ន្ធ នឹងរឿងដីធ្លី នៅខេត្តក្រចេះ ។

លោក ម៉ម សូណង់ដូ ត្រូវបានមន្ត្រីពន្ធនាគារ នាំខ្លួនមកដល់សាលាឧទ្ធរណ៍ នាវេលាម៉ោង៨ព្រឹក។
ដោយឡែក នៅពេលថ្ងៃបើក សវនាការនេះ ក៏មានអ្នកគាំទ្រ លោក ម៉ម សូណង់ដូ ជាច្រើននាក់
មកប្រមូលផ្តុំគ្នា ដើម្បីរង់ចាំមើលលទ្ធផល នៃសវនាការ ខណៈដែលកម្លាំង សមត្ថកិច្ចចម្រុះ របស់
រាជធានី ភ្នំពេញ ត្រូវបានដាក់ ពង្រាយការពារ សន្តិសុខនៅទីនោះ ។

កាលពីថ្ងៃទី១ ខែតុលា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ផ្តន្ទាទោសលោក ម៉ម សូណង់
ដូ ដាក់ពន្ធនាគារ២០ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល ពីបទផ្តើម គំនិតញុះញង់ប្រជាពលរដ្ឋ
ប្រឆាំងអាជ្ញាធរសាធារណៈ និងផ្តើមគំនិតឲ្យប្រជាពលរដ្ឋ ធ្វើកុបកម្មប្រឆាំងអ្នករាជការសាធារណៈ
ស្ថិតនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួននៅពេល៣ថ្ងៃ ក្រោយពីរូបលោកត្រឡប់ ពីក្រៅប្រទេស
មកកម្ពុជាវិញ ដែលការចាប់ខ្លួននេះ ត្រូវបានសាលាដំបូងខេត្តក្រចេះ ចោទប្រកាន់ក្នុងបទល្មើស
ធំៗ ចំនួន ៤ រួមមាន ទី១- ជាអ្នកផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ។ ទី២-ធ្វើកុបកម្ម
ជ្រៀតជ្រែកខុសច្បាប់ ក្នុងការបំពេញ មុខងារ សាធារ ណៈរបស់អាជ្ញាធរ។ ទី៣- ញុះញង់ឲ្យប្រជា
ពលរដ្ឋកាន់អាវុធខុសច្បាប់ និងទី៤- ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រម
ព្រហ្មទណ្ឌ ដែលជាប់ពាក់ព័ន្ធ នឹងការបង្កើតតំបន់អប្បគមន៍ ស្ថិតនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុក
ឆ្លូង ខេត្តក្រចេះ បន្ទាប់មកសាលាដំបូងខេត្តក្រចេះ ក៏បាន សុំផ្ទេរសំណុំរឿងនេះមក សាលាដំបូង
រាជធានីភ្នំពេញ ដើម្បីធ្វើការជំនុំជម្រះ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល