កាលពីថ្ងៃអាទិត្យ ការប៉ះទង្គិចដ៏ធំមួយនៅក្នុងការប្រកួតរថយន្ត IndyCar បានបណ្ដោលឲ្យ
អ្នកបើកបររយយន្តប្រណាំងអាយុ៣០ឆ្នាំ Dan Wheldon របស់អង់គ្លេសស្លាប់។
រថយន្តរបស់ Dan Wheldon ប៉ើងលើរថយន្តមួយទៀតនិងជាប់នឹងរបាំងការពារ។ រថយន្តជា
ច្រើនទៀតបានហោះប៉ើងទៅលើនៅពេលរថយន្តដទៃទៀតរេចេញពីផ្លូវនិងឆេះ។
អ្នកបើករថយន្ត៣នាក់ទៀតគឺលោក Pippa Mann, J. R. Hildebrand និង Will Power ក៏បានរង
របួសពីការបុកតគ្នានេះ។
ការប្រណាំងមានការចូលរួម ពីរថយន្តចំនួន១៥។
Dan Wheldon បានឈ្នះ១៥លើកក្នុងអាជីពបើករថយន្ត IndyCar របស់លោកនិងជាជើងឯក
នៅឆ្នាំ២០០៥។ Dan Wheldon មានប្រពន្ធឈ្មោះ Susie និងកូនប្រុសពីរនាក់ Sebastian និង Oliver។