CamNews

បុគ្គលិក តបណ្តាញ អ៊ីនធើណេត ឆក់ចរន្តអគ្គិសនី រងរបួសធ្ងន់ធ្ងរ

ភ្នំពេញៈ បុគ្គលិកតបណ្តាញខ្សែអុបទិច បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលបុរសរូបនេះ បានឡើងតខ្សែបណ្តាញ អ៊ីនធើណេត នៅបង្គោលភ្លើងមួយ ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤។

ជនរងគ្រោះក្នុងហេតុការណ៍ ត្រូវបានគេស្គាល់ឈ្មោះថា ង្វៀង យាំុងតឹង អាយុ ៣៨ឆ្នាំ ជាជនជាតិវៀតណាម និងជាអ្នក ឯកទេសតបណ្តាញ អ៊ីនធើណេត ស្នាក់នៅបណ្តោះអាសន្ន ក្នុងរាជធានីភ្នំពេញ។

បើតាមបុគ្គលិករួមការងារ ជាមួយជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ មានអតិថិជន បានប្រាប់ថា ខ្សែបណ្តាញ អ៊ីនធើណេត របស់គាត់បានដាច់ ហើយក្រុមហ៊ុនបានបញ្ជា ឲ្យក្រុមរបស់ខ្លួនចុះមកតបណ្តាញ នៅចំណុចមុខផ្ទះវេជ្ជបណ្ឌិត សុខ ហ៊ុយ ផ្លូវ៣៧១ ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ (ចំណុចកើតហេតុ)។ ពេលមកដល់ពួកខ្លួន បានដាក់ជណ្តើរគង ទៅលើ ប្រអប់ភ្លើង ដើម្បីឲ្យជនរងគ្រោះឈ្មោះ ង្វៀង  យាំុងតឹង ឡើងតបណ្តាញអ៊ីនធើណេត ។

សាក្សីបន្តទៀតថា ពេលឡើងទៅដល់ ជនរងគ្រោះបានដាក់គូថអង្គុយលើប្រអប់ភ្លើង រួចយកខ្សែក្រវាត់ទៅព័ទ្ធនឹងបង្គោល ភ្លើងដើម្បីទប់លំនឹង លុះពេលចាប់ផ្តើមរៀបតបណ្តាញ ជនរងគ្រោះបានយកដង្កាប់វាស់ភ្លើង ទៅចុចវាស់ ស្រាប់តែ ចំខ្សែ ភ្លើងដែលពុកផុយ បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ផ្ទុះលាន់ឡើងបែកផ្កាភ្លើង បណ្តាលឲ្យរលាកពេញមុខ ពេញខ្លួន និងដៃ សងខាង ឆេះរោលអស់មូយកំណាត់ខ្លួន សន្លប់នៅលើបង្គោល ភ្លាមៗនោះ ប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់លើដងខ្លួនជនរងគ្រោះ ដែលកំពុងប្រកាច់ ធ្វើឲ្យបណ្តាតភ្លើងរលត់ ទៅវិញ រួចនាំគ្នាលើកជនរងគ្រោះ ទម្លាក់មកក្រោមដើម្បីសង្គ្រោះជីវិត។

អ្វីដែលគួរឲ្យរន្ធត់ចិត្តនោះ គឺនៅពេលដែលក្រុមប្រជាជន នាំគ្នាលើកជនរងគ្រោះមកធ្វើការសង្គ្រោះនោះ គេពុំបានឃើញ វេជ្ជបណ្ឌិត ឬគ្រូពេទ្យជំនាញ ដែលមានទីតាំងនៅជាប់កន្លែងកើតហេតុ ចេញមកជួយសង្គ្រោះ ឬប្រើបច្ចេកទេសជួយ ជនរងគ្រោះ ដែលកំពុងត្រដរខ្យល់នោះទេ គឺទុកចោល នៅលើផ្លូវប្រមាណជាកន្លះម៉ោង ទើបមានរថយន្តសង្គ្រោះបន្ទាន់ ពីមន្ទីរពេទ្យរដ្ឋ ចុះមកសង្គ្រោះ រួចដឹកជនរងគ្រោះទៅព្យាបាលភ្លាមៗ បើទុកពន្យារពេលតែបន្តិចទៀត ជនរងគ្រោះ អាចដាច់ខ្យល់ស្លាប់ ព្រោះមុខរបួសធ្ងន់ធ្ងរពេក។

សូមបញ្ជាក់ថា ករណីឆក់ខ្សែភ្លើង នៅតាមបង្គោលភ្លើងធំៗ ក្នុងរាជធានីភ្នំពេញ បានកើតឡើងជារឿយៗ ដោយសារតែ ជនរងគ្រោះ ដែលជាអ្នកបច្ចេកទេស ខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យ ជួបហេតុការណ៍អាក្រក់បែបនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល