(វីគី)៖ វាពិតជារឿងមួយ ដែលពិបាកនឹងនឹកស្មានដល់ណាស់ ថាតើមានរឿងអ្វីកើតឡើង ប្រសិនបើសត្វ ដាយណូស័រ មិន ទាន់ផុតពូជ ហើយពួកវា បន្តវត្តមាន លើផែនដី រហូតដល់ សព្វថ្ងៃនេះ។

តើមនុស្ស នឹងអាចគ្រប់គ្រង សត្វដ៏ធំមហិមានេះបាន ដូចការគ្រប់គ្រង ដំរី, តោ, សត្វកវែង និង សត្វសាហាវ ដែលស៊ីសាច់ជា អាហារលើផែនដី ដទៃទៀត បានដោយរបៀបណា?

សូមជំរាបលោកអ្នកថា មនុស្សមិនអាចរស់នៅជាមួយ ដាយណូស័រ បានទេ ព្រោះត្បិតវត្តមាន ដាយណូស័រ នៅលើផែនដី គឺ ហាក់បី ដូចជា ស្តេចសត្វ លើគោក ដែលគ្រប់គ្រងជីវិតទាំងអស់ ដោយភាពកាចសាហាវ និង យកកម្លាំងនៃភាពខ្លាំងជាគោល ខុសប្លែកពីមនុស្សលោក ដែលជាភាវៈពិសេសជាងគេ បានប្រើប្រាស់តែប្រាជ្ញា សម្រាប់ដោះស្រាយ បញ្ហាប៉ុណ្ណោះ។

ជាការពិតណាស់ តាមការសិក្សារបស់ អ្នកវិទ្យាសាស្ត្រអាម៉េរិក និង បណ្តាប្រទេសមួយចំនួនទៀត លើសកលលោក ក្នុងមួយ សតវត្សរ៍ ចុងក្រោយនេះ បានបង្ហាញចេញ នូវអាថ៌កំបាំងជា ច្រើនអំពីកំណកំណើត នៃមនុស្សលោក និង សត្វមានជីវិត ដែល ធ្លាប់មានវត្តមានលើផែន ដីរាប់សិបលានឆ្នាំ កន្លងមកនេះ។

អ្វីដែលបានបញ្ជាក់ច្បាស់នោះ គឺសត្វ ដាយណូស៊ឺ គ្រប់ប្រភេទបានកកើតឡើងលើផែនដី យើងនេះតាំងពី ១៥០លានឆ្នាំមុន មកម្ល៉េះ ហើយវាបានផុតពូជទាំងស្រុង កាលពីជាង ៦៥ លានឆ្នាំមុន ក្រោយផែនដីទទួលរងនូវការវាយប្រហារពីអាចម៍ផ្កាយ។

មនុស្សលោក និង សត្វ ប្រភេទថ្មីដែលកើតឡើង ក្រោយជំនាន់ដាយណូស័រផុតពូជនោះ អាចនឹងមិនមានវត្តមានលើ ផែនដី នោះទេ ប្រសិនបើ ពពួកសត្វសាហាវ ដែលមានមាឌធំទាំងនោះ នៅមានវត្តមាន លើផែនដីនៅឡើយ។

សព្វថ្ងៃនេះ សត្វដែលមានវត្តមានលើផែនដី មានតែដំរីប៉ុណ្ណោះ ដែលមានមាឌធំជាងគេ តែ វាជាសត្វស្លូត និង មិនបង្កគ្រោះ ថ្នាក់ដល់ជិវិតមនុស្ស ឬ សត្វដទៃទៀតឡើយ ក៏ប៉ុន្តែសត្វ ដាយណូស័រ ដែលអ្នកវិទ្យាសាស្ត្ររកឃើញ តាមរយៈគ្រោងឆ្អឹង ហ្វូស៊ីល នោះមានទំហំធំលើ សត្វដំរី ពីរ ទៅបីដង ឬ អាចធំជាងនេះទៅតាមប្រភេទ ហើយវាជាពពួកស៊ីសាច់ជាអាហារ ដែលគ្រប់គ្រងលើវត្តមានសត្វទន់ខ្សោយឯទៀតយ៉ាងឃោឃៅ។

តើសត្វ ដាណូស័រ បច្ចុប្បន្ន និង មានស្ថានភាពដូចម្តេច?

វាហាក់ដូចជាសំនួរដែលងាយឆ្លើយ តែយើងអាចបែកចែកចេញជាការសន្និដ្ឋានបានច្រើន យ៉ាង។ សូមលើកយក នូវឧទាហរណ៍មួយ ពីការវិឌ្ឍន៍របស់មនុស្ស ដែលទើបតែបង្ហាញរូបរាងច្បាស់ នៅរយៈពេល ២០០.០០០ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ហើយនិង អរិយៈធម៌ កុលសម្ព័ន្ធ និង ជាតិសាសន៍ បានបែងចែកតាមតំបន់ តាំងពីរាប់ពាន់ឆ្នាំ មុនមក។ សត្វថ្ងៃនេះមនុស្ស បានបង្កើតនូវប្រវត្តិសាស្ត្រអស្ចារ្យជាច្រើន ជាពិសេស បច្ចេកវិទ្យា ដែលសុទ្ធសឹងតែប្រើប្រាស់ បញ្ហាញ្ញាណ ក្នុងការបង្កើត ដែលសត្វលោកដទៃគ្មាននោះឡើយ។

ចុះ ដាយណូស័រ វិញ?

តាមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យវិទ្យាសាស្ត្រសហរដ្ឋអាម៉េរិក បានសន្និដ្ឋានថា ដាយណូ័រ ក៏អាចធ្វើការវិវឌ្ឍន៍ខ្លួន ស្រដៀងនឹងស្ថានភាពរបស់មនុស្សដែរ ដូចជាការបង្កើតនូវកុលសម្ព័ន្ធ បក្ខពួក ឬ សត្វដាយណូស័រ វ័យឆ្លាត អាចវិវឌ្ឍន៍ ខ្លួនទៅជា មេដឹកនាំ និង ប្រមុខការពារក្រុមគ្រួសារ ឬ ទឹកដីដែលពួកគេកាន់កាប់។

សម្រាប់ភាសាវិញ គឺអាចទៅរួចសម្រាប់សត្វ តែមិនអាចសម្បូរបែបដូចមនុស្សនោះទេ ព្រោះ មនុស្សជាភាវៈពិសេសមួយ គ្មានពីរ ដែលបាន បង្កើតឡើង ដោយធម្មជាតិ មានទាំងខួរក្បាល វិសេស និង សារពាង្គកាយដែលប្លែកខុសពីភាវៈដទៃ។ វិចារណញ្ញាណរបស់មនុស្សពិតជា សំខាន់ដែលធ្វើឲ្យ សត្វលោកនេះ អាចអភិវឌ្ឍន៍អរិយៈធម៌ រហូតដល់សព្វថ្ងៃ។

សរុបសេចក្តីមក ប្រសិនបើនៅមានវត្តមាន ដាយណូស័រ លើផែនដីនេះ ជីវិតមនុស្ស និង សត្វ មួយចំនួនទៀត ពិតជាមិនកើត មានស្របពេលគ្នា ឡើយ ហើយចំពោះស្ថានភាពនៅលើផែនដី ក៏អាចខុស ដាច់ស្រឡះពីពេលនេះ ព្រោះវាទំនងជាមិនអាច មានបច្ចេកវិទ្យា, អាគារខ្ពស់, សំលៀកបំពាក់, សព្វាវុធ, រថយន្ត, ឬ សូម្បីទូរស័ព្ទ ទាក់ទងគ្នា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល