CamNews

ក្មេងស្រីអាយុពីរឆ្នាំត្រូវបានឡានកិន និង​គ្មាន​អ្នកអើពើ​យក​ទៅ​សង្គ្រោះ



  • កុមារី ចិនដែលត្រូវរថយន្ដកិនមានអាការៈធូស្រាល បន្ដិចហើយ
  • ខួរក្បាលក្មេងស្រីអាយុពីរឆ្នាំ ដែលត្រូវបានរថយន្ត​កិន​លែង​ដំនើរការ
  • កុមារីដែលត្រូវរថយន្តកិននៅក្នុងប្រទេសចិនពេលនេះ បានបាត់បង់ជីវិតហើយ
  • មនុស្សព្រៃផ្សៃបុកក្មេងហើយ ព្យាយាមកិនដល់ស្លាប់!


យោងតាមព័ត៌មានរបស់គេហទំព័រប្រទេសចិនបានបង្ហាញអោយដឹងថា
មានហេតុការណ៏មួយដ៏អាក្រក់បានកើតឡើង ដោយសារតែមានក្មេងស្រី
មួយរូប ត្រូវបានឡានបើកបុក បន្ទាប់មកឡាននោះមិនឈប់ទេ ថែមទំាង
ជិះកិនពីលើទៀត ក្នុងគោលបំនងអោយស្លាប់តែម្តង ប៉ុន្តែក្មេងស្រីនោះពុំ
បានស្លាប់ទេ គឺគ្រាន់តែរបួសធ្ងន់។ ចំនែកអ្វីដែលនឹកស្មានមិនដល់នោះ
គឺមានអ្នកធើ្វដំនើរជាច្រើននាក់ បានដើរកាត់ទីនោះ ប៉ុន្តែពួកគេហាក់បីដូចជា
មនុស្សអត់ចិត្ត និងគ្មានចិត្តមេត្តាឡើយ ពួកគេពុំបានជួយសង្គ្រោះក្មេងស្រីដ៏
អាណិតអាសូរ យកទៅមន្ទើរពេទ្យឡើយ។


ដើរទៅដើរមកពីរដង តែអត់ជួយ


ឡានកិនថែមទៀត

នៅក្នុងវិដេអូខ្លីមួយៗបានបង្ហាញអោយដឹងថាក្មេងស្រីនោះបានយំទំាងការ
ឈឺចាប់ ដង្ហោយរកអ្នកជួយ ទំាងដេកនៅក្នុងថ្លុកឈាមទៅហើយប៉ុន្តែទីបំផុត
មានស្រ្តីចំណាស់ម្នាក់បានមកលើកក្មេងស្រីនោះហើយស្រែកឡើង រហូតដល់
អ្នកម្តាយបានដឹង និងយកកូនទៅសង្គ្រោះនៅមន្ទើរពេទ្យភ្លាមៗផងដែរ។





ក្រុមគ្រូពេទ្យបានជួយសង្គ្រោះ

ឪពុកម្តាយកំពុងបារម្ភពីកូនស្រី
សូមទស្សនាខែ្សវិដេអូដូចខាងក្រោម:


សូមបីតែសត្វក៏វាមានចិត្តអណិតអាសូរគ្នាវាដែរ តែហេតុអ្វីមនុស្សខ្លះគ្មានចិត្តដូចច្នេះ?
និយាយដល់ចំណុចនេះសូមមើលខ្សែវីដេអូមួយ ដោយចុចលើ Link ខាងក្រោម
ដែលបង្ហាញពីសត្វឆ្កែចេះជួយគ្នាវា ពេលមានគ្រោះថ្នាក់
  • វិដេអូបង្ហាញអំពីសត្វសុនខជួយ សង្គ្រោះគ្នាក្នុងគ្រាមានអាសន្ន