-ម្ដាយជនបង្ក ទៅស្រែកឡូឡានៅកន្លែង ប៉ុស្ដិ៍ ដោយហ៊ានចំណាយលុយ មិនឱ្យសមត្ថ កិច្ចចាប់ខ្លួន

ភ្នំពេញ ៖ ម្ចាស់ហាងលក់គ្រឿងសំណង់ ដែលមានយីហោ «តាំង ឈុនហៃ» ស្ថិតនៅផ្ទះ លេខ178HEo ផ្លូវលេខ១០៧ សង្កាត់អូរ ឫស្សីទី៤ ខណ្ឌ៧មករា បានប្រើអំពើហិង្សា ទៅវាយបុរសម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ដោយខឹងបើកម៉ូតូទៅ ប៉ះរថយន្ដរបស់ខ្លួន ដែលចតលើចិញ្ចើមផ្លូវមុខផ្ទះ បណ្ដាលឱ្យ រងរបួស ។

បើតាមសាក្សីហេតុការណ៍នេះ បានកើត ឡើង មិនបណ្ដាលមកពីជនរងគ្រោះនោះ ឡើយ ពីព្រោះជិះម៉ូតូទៅ ប៉ះរថយន្ដ នោះ ព្រោះតែម្ចាស់ហាងលក់គ្រឿងសំណង់មួយ នេះ បានបើកគូទរថយន្ដមិនបានមើលអ្នកជិះ ម៉ូតូមកពីក្រោយ គាប់ជួន ទៅនឹងស្ថានភាព ផ្លូវឌឿងហែម រួមតូចចង្អៀត ដោយសារតែ ម្ចាស់ ហាងបាន ដាក់តាំងលក់ទំនិញរបស់ខ្លួន គ្មានសណ្ដាប់ ពោលបានយកទ្រូងផ្លូវនិង ចិញ្ចើមផ្លូវធ្វើជាអាជីវកម្មផ្ដាច់មុខទៅហើយ នោះ ។

អំពើហិង្សាធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ ដែលនាំគ្នាចោមរោមមើលខាង លើនេះ បានកើតឡើងកាលពីវេលា ម៉ោង៩ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ។

ប្រភពព័ត៌មានពីសាក្សីបានបញ្ជាក់ថា មុនពេលកើតហេតុ បុរសរងគ្រោះម្នាក់បាន ជិះម៉ូតូមួយគ្រឿងតាមផ្លូវឌឿងហែម លុះ ពេលជិះទៅដល់មុខផ្ទះលក់គ្រឿងសំណង់ ក៏ ត្រូវម្ចាស់ផ្ទះបើកគូទរថយន្ដមិនបានមើល ក៏ ចំអ្នកជិះម៉ូតូ ពេលនោះ ជនបង្កដែលជាកូន ម្ចាស់ផ្ទះ បានស្ទុះទៅវាយបុរសរងគ្រោះជា ច្រើនដៃចំមុខនិងចំមាត់ បណ្ដាលឱ្យរងរបួស ហូរឈាម ភ្លាមៗនោះ ក្រោយបង្កអំពើហិង្សា កូនប្រុសម្ចាស់ផ្ទះបានរត់ចូលទៅក្នុងបាត់ រួច មក ក្រោយពីមានការភ្ញាក់ផ្អើល សមត្ថកិច្ច មូលដ្ឋានបានកោះហៅទាំងជនរងគ្រោះនិង ម្ចាស់ផ្ទះទៅដោះស្រាយគ្នានៅប៉ុស្ដិ៍នគរបាល។

ពេលទៅដល់កន្លែងប៉ុស្ដិ៍នគរបាល ស្ដ្រីម្ចាស់ ផ្ទះ ដែលជាម្ដាយរបស់ជនបង្កបានស្រែកឡូ ឡានិងធានាថា ហ៊ានចំណាយលុយមិនឱ្យ មានការចាប់ខ្លួនកូនប្រុសនោះឡើយ ។

ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បានរិះគន់ ចំពោះម្ចាស់ហាងលក់គ្រឿងសំ ណង់មួយនេះ ថា បានយកចិញ្ចើមផ្លូវ និងទ្រូង ផ្លូវដាក់តាំងលក់ទំនិញរបស់ខ្លួនស្ទើរផ្ដាច់មុខទៅហើយ ប៉ុន្ដែគ្មានការចុះមកណែនាំនិង រៀបចំពី អាជ្ញាធរនោះឡើយ ។

ការដាក់តាំងលក់ទំនិញ របស់ម្ចាស់ហាង លក់គ្រឿងសំណង់មួយនេះ បានធ្វើឱ្យផ្លូវ ឌឿងហែមខាងលើ កាន់តែរួមតូច ពិបាកធ្វើ ដំណើរ ដូច្នេះអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន គួរចុះធ្វើការណែនាំឱ្យរៀបចំសណ្ដាប់ធ្នាប់ឱ្យ បានល្អ ដើម្បី ប្រយោជន៍សាធារណៈ ។

យ៉ាងណាក៏ដោយនោះ ករណីបង្កអំពើ ហិង្សាខាងលើនេះ គេមិនទាន់ដឹងថា តើសមត្ថ កិច្ចនឹងដោះស្រាយដោយ របៀបណានោះទេ។ ដោយឡែក អត្ដសញ្ញាណរបស់ជនបង្កដែល ជាកូនម្ចាស់ផ្ទះនោះ ក៏សមត្ថកិច្ចមិនទាន់បាន បញ្ជាក់ផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល