នៅក្នុងថ្នាក់រៀនមួយ អ្នកគ្រូបានប្រើសិស្សម្នាក់ឈ្មោះប្រុញ អោយយក អ៊េប៉ុង លុបក្តារខៀនទៅជ្រលក់ទឹក ដើម្បីលុបក្តារខៀនកុំអោយហុយដីស ។ប្រុញរត់ទៅមួយ ភ្លែតហើយត្រឡប់មកវិញ៖
អ្នកគ្រូ៖ ឯងទៅជ្រលក់ទឹកអី បានជាលឿនម្ល៉េះប្រុញ?
ប្រុញ៖ បាទ! អ្នកគ្រូ នៅក្នុងបន្ទប់ទឹកគ្មានទឹកទេ ហេតុនេះហើយ ទើបខ្ញុំជ្រលក់ទឹកនោមខ្ញុំបន្តិចទៅ !
អ្នកគ្រូនិយាយទាំងកំហឹង៖ សីលធម៌ឯងក៏ខ្សោយម្ល៉េះប្រុញ?
ប្រុញ៖ បាទ !ពិតមែនហើយ អ្នកគ្រូកាលរៀនសីលធម៌ ថ្នាក់ទី ៤ ទី៥ ខ្ញុំបានពិន្ទុធ្លាក់តែរហូតគឺពិន្ទុ ៣ ឬ ៤ ប៉ុណ្ណោះ
អ្នកគ្រូសួរបន្ត៖ ប្រុញ !នៅផ្ទះឯង ឈ្លើយអញ្ចឹងដែរឬទេ?

ប្រុញ៖ បាទ! អ្នកគ្រូ គ្រប់កន្លែងហ្នឹង !
អ្នកគ្រូកាន់តែខឹងខ្លាំង៖ ខ្ញុំនឹងផ្តល់ពត៌មាន ទៅអោយឳពុក-ម្តាយឯងបានដឹង !
ប្រុ ញឆ្លើយយ៉ាងរហ័ស៖ មិនចាំបាច់ទេអ្នកគ្រូ ! រឿងពត៌មាន ប៉ាខ្ញុំតាមដានរាល់ថ្ងៃនឹង មិនថាពត៌មានជាតិ ពត៌មានអន្តរជាតិ ព្រោះប៉ាខ្ញុំមើលកាសែតរាល់ថ្ងៃ ។
អ្នកគ្រូ និយាយលែងចេញ !!!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke