ភ្នំពេញៈ បន្ទាប់ពី កញ្ញា កុល ដាវី ដឹកដៃបុរសសង្ហារ លោក សុខ រក្សា ឡើងយន្តហោះ បោះពួយ
ចេញ ទៅសម្តែង នៅលើទឹកដីអាមេរិក អស់រយៈពេល៣ខែ គេសង្កេតឃើញតារាស្រីរូបនេះ ហាក់
មិនសូវ ទទួលបានជោគជ័យ និងរកប្រាក់បានច្រើនដូចកាល ពីនាងទៅសម្តែង នៅកាណាដា ទាល់
តែសោះ។

តារាស្រីសម្បូរដើមទ្រូង ចាយរាងដែល ចូលចិត្តស្លៀកពាក់ សម្ញែងដើមទ្រូងមូលក្លំ កញ្ញា កុល ដាវី
ត្រូវបានខាង Sponsor ចាប់អារម្មណ៍ ដោយអញ្ជើញនាង ទៅសម្តែងនិងច្រៀងនៅប្រទេស កាណា
ដា គេសង្កេតឃើញថា មុខមាត់របស់នាង ហាក់រីកស្រស់ប្រៀប ដូចជាគ្រាប់ជីត្រូវទឹក ដោយសារតែ
នាងទទួលបានការគាំទ្រ និងរកប្រាក់បានយ៉ាងច្រើន ពីការសម្តែងនៅលើទឹកដី កាណាដាជាលើក
ដំបូង។

ក្រោយពីនាងត្រឡប់ពីការងារសម្តែង នៅក្រៅប្រទេស មិនបានប៉ុន្មានផង នាងក៏បានរៀបចំវ៉ាលី
ស្ពាយ ឡើងយន្តហោះបោះពួយទៅ សម្តែងនៅអាមេរិកជាមួយ លោក សុខ រក្សា សារជាថ្មីម្តងទៀត
ដោយគេ រំពឹងថាយីអ៊ុនរបស់ នាងកំពុងតែឡើងខ្ពស់ បានកាប់បាន ឱកាសចេញទៅសម្តែង នៅក្រៅ
ប្រទេសផ្ទួនៗ គ្នា និងរកប្រាក់បានមិនតិចទេ ។

តែអ្វីដែលគេរំពឹងទុកនោះ គឺផ្ទុយស្រណោះ ដោយតារាសម្តែង ដែលទើបតែស្រវ៉ាចាប់យក អាជីពជា
តារាចម្រៀង កញ្ញា កុល ដាវី មិនសូវកាក់កប និងឱកាសចេញ ទៅកើបប្រាក់នៅ ក្រៅប្រទេសលើកនេះ
ទេ ដោយសារតែនាងមិនសូវ បានទទួលបា្រក់ក្រៅពីភ្ញៀវច្រើន ដូចនៅកាណាដា ហើយមួយវិញទៀត
ការដែលនាងចេញទៅសម្តែង នៅក្រៅនេះគឺមាន សិល្បករ-សិល្បការិនីខ្មែរ ទៅច្រើនក្រុមហើយ កន្លែង
លក់សំបុត្រចូលមើលនាង សម្តែងក៏លក់មិនអត់ទៀតទើប ធ្វើឲ្យចំណូលដែលនាងគិត ទុកត្រូវបានធ្លាក់
ចុះបែបនេះ។

ហើយពេលនេះតារាចម្រៀង ប្រុសស្រីមួយគូនេះ ក៏កំពុងតែត្រៀមស្ពាយបង្វិច ត្រឡប់មកស្រុកកំណើត
វិញនៅចុងខែមិថុនា ខាងមុខនេះ តែគេមិនទាន់ដឹងថាបន្ទាប់ពី នាងត្រឡប់មកវិញ តើនាងមាន គម្រោង
ក្នុងការចាកចេញទៅសម្តែង នៅប្រទេសណា ទៀតនៅឡើយទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល