កំពត ៖ អ្នកធ្វើដំណើរតាមរថយន្ដកាមរី ចំនួន៤នាក់ ក្នុងចំណោម ៧នាក់ បានរងរបួសធ្ងន់ស្រាល
ក្នុងនោះមានក្មេងម្នាក់ ក្រោយពីពួកគេបានជួបគ្រោះថ្នាក់ចរាចរ ដោយសារ តែរថយន្ដដែលពួកគេ
ជិះបានបុករថយន្ដលុច្ស ស៊ីស៤៧០ ដែលកំពុងធ្វើដំណើរ ចុះមកពី លើភ្នំបូកគោ ហើយបត់នៅផ្លូវ
បំបែក កាល ពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅផ្លូវបំបែកចុះ
ពីលើភ្នំបូកគោ ស្រុកទឹកឈូ ខេត្ដកំពត ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូល ដ្ឋានបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ នោះ មាន
រថយន្ដលុច្សស៊ីសមួយគ្រឿង ស៊េរី៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2C-4549 បើកដោយ
លោកថាម ស៊ុន អាយុ៤៣ឆ្នាំ រស់នៅម្ដុំផ្សារដេប៉ូ ក្នុងខណ្ឌទួលគោក បានធ្វើដំណើរចុះពីលើភ្នំបូក
គោ ពេល ដល់ផ្លូវបំបែក ក៏បានបត់ រថយន្ដចូលទៅហូប បាយ ស្រាប់តែពេលនោះ រថយន្ដកាមរី
មួយ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2E-6685 ដែលធ្វើដំណើរ ក្នុងទិសដៅពីខេត្ដតាកែវ ឆ្ពោះទៅ
ក្រុង ព្រះសីហនុ មកដល់ក៏បានបុក គ្នាពេញមួយទំហឹង បណ្ដាលឱ្យរថយន្ដកាមរី ក្រឡាប់ផ្ងាជើង
ឡើងលើ ។

សមត្ថកិច្ចបានបន្ដថា ក្រោយពីរថយន្ដ កាមរី បានក្រឡាប់ផ្ងារជើង បណ្ដាលឱ្យអ្នក ជិះនៅក្នុង
រថយន្ដចំនួន៣នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ក្នុងនោះមាន ក្មេងប្រុសម្នាក់ ប៉ុន្ដែ
ជនរងគ្រោះទាំងនេះ មិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់ពីអត្ដ សញ្ញាណនៅឡើយទេ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដទៀត ថា រថយន្ដទាំងពីរគ្រឿង ដែលរងការខូច ខាតទាំងសង
ខាង ត្រូវបានសមត្ថកិច្ចយក ទៅ រក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ខណៈដែលជនរងគ្រោះ
ដែលរងរបួសធ្ងន់ ស្រាល ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល