បើទោះបីជាក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung តែងតែមានរឿងប្តឹងផ្តល់គ្នាឥតឈប់
ឈរក៏ដោយ តាមប្រភពពត៌មាន Korean Times របស់កូរ៉េខាងត្បូងបានអោយដឹងថាក្រុម
ហ៊ុន Samsung នឹងនូវបន្តការផ្គត់ផ្គង់ chip A6 Quad core សំរាប់ដំណើរការលើ iPad 3 និង
iPhone 5 របស់ Apple ដដែល ។ ប្រភពដដែលនោះអោយដឹងផងដែរថាក្រុមហ៊ុន LG ក៏នឹង
នៅបន្តផលិតអេក្រង់សំរាប់ iPhone 5 នេះផងដែរ ។
តាមប្រភពពត៌មានខាងលើនេះបាននិយាយថា Apple មានគំរោងអោយក្រុមហ៊ុន TSMC ជា
អ្នកផលិត chip A6 នេះ តែដោយសារ TSMC អាចផ្គត់ផ្គង់បានតែមួយចំនួនតូចនិងមានកំនត់
ផងនោះ ទើបមួយចំនួនធំទៀតត្រូវពឹងលើក្រុមហ៊ុន Samsung ជាអ្នកផលិតដោយប្រើបច្ចេក
វិទ្យា processing 28-nanometer ។ តាមគំរោង Samsung នឹងផលិត chip នេះនៅឯរោងចក្រ
ក្នុងទីក្រុង Austin រដ្ឋ Texas ប្រទេសអាមេរិក ។
បច្ចុប្បន្នទាំង Samsung និង Apple ពុំទាន់បានធ្វើសេចក្តីប្រកាសណាមួយនៅឡើយនោះទេ
ប៉ុន្តែបើតាមសំដីលោក Choi Gee sung នាយកប្រត្តិបត្តិរបស់ក្រុមហ៊ុន Samsung បានអោយ
ដឹងថាចំពោះបញ្ហាជំលោះរវាងក្រុមហ៊ុនទាំងពីរនេះពុំបានជះឥទ្ធិពលអ្វីដល់ទំនាក់ទំនងនៃ
មុខជំនួញរបស់ពួកគេនោះឡើយ ៕
ប្រភព៖ Phone Arena
ដោយ៖ រស្មី