១. លោក Pope Francis ៖ លោកមិនមែនជាប្រធានាធិបតីនោះទេ ប៉ុន្តែលោកគឺជាអ្នកដឹកនាំ ព្រះវិហារ កាតាលិក នៅក្នុងប្រទេសបុរីវ៉ាទីកង់ ដោយត្រូវបានគេចាត់ទុករូបលោក ជាមេដឹកនាំម្នាក់ដែលមាន អំណាចបំផុត នៅលើពិភពលោក។ លោក Pope Francis ប្រើប្រាស់ជីវិតរស់នៅរបស់ខ្លួន ប្រៀបបីដូចជា មនុស្សធម្មតាអីចឹង ជាមួយនឹងការស្លៀកពាក់ និងផ្ទះសម្បែងជាដើម។ Pope Francis មិនមែនទឹកប្រាក់ នៅក្នុងខ្លួននោះទេ។

២. លោក Hamid Karzai ៖ បានឈ្នះការបោះឆ្នោត ជាប់ជាប្រធានាធិបតី នៅក្នុង ប្រទេសអាហ្វហ្គានី ស្ថាន ចំនួន ២ដង ដោយនៅក្នុងឆ្នាំ២០០៤ម្តង និងម្តងទៀត នៅក្នុងឆ្នាំ២០០៩ ដោយក្នុងមួយអាណត្តិ មាន រយៈពេល ៥ឆ្នាំ។ លោក Hamid Karzai មានទឹកប្រាក់ ៦.៣០០ដុល្លារសហរដ្ឋអាម៉េរិក។

៣. លោក Jose Mujica ៖ ជាប្រធានាធិបតី ប្រទេសអ៊ុយរ៉ាហ្គាយ បន្ទាប់ពីបានឈ្នះ ការបោះឆ្នោតនៅ ក្នុងឆ្នាំ២០០៦ ជាមួយនឹងការគាំទ្រច្រើនជាង ៤៨ភាគរយ។ ដោយការធ្វើតាមទម្លាប់ប្រពៃណី របស់ អតីតប្រធានាធិបតីចាស់ៗកន្លងទៅ ប្រធានាធិបតីរូបនេះ បានបរិច្ចាកប្រាក់ខែរបស់ខ្លួន ៩០ភាគរយ ក្នុងសកម្មភាពមនុស្សធម៌។ លោកមានទឹកប្រាក់ ១២.០០០ដុល្លារសហរដ្ឋអាម៉េរិក។

៤. លោក Robert Mugabe ៖ ជាប្រធានាធិបតីប្រទេសស៊ីមបាវ៉េ។ បន្ទាប់ពីបានក្លាយជា ប្រធានាធិបតី ដោយការបោះឆ្នោតថ្នាក់ជាតិ នៅក្នុង១៩៨០ លោកបានជួយឲ្យ ប្រទេសស៊ីមបាវ៉េ មានភាពល្អប្រសើរ យ៉ាងច្រើន។ លោក Robert Mugabe មានទឹកប្រាក់ ២០.០០០ដុល្លារសហរដ្ឋអាម៉េរិក។

៥. លោក Borut Pahor ៖ ជាអតីតនាយករដ្ឋមន្ត្រី របស់ប្រទេសស្លូវេនី នៅក្នុងឆ្នាំ២០០៨ បន្ទាប់ពីបាន កាន់កាប់អំណាចរយៈពេល ៣ឆ្នាំ ក៏បានចាញ់ឆ្នោតវិញ នៅក្នុងឆ្នាំ២០១១។ លោក Borut Pahor មានទឹកប្រាក់ ៤៤.២៨០ដុល្លារសហរដ្ឋអាម៉េរិក៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល