ភ្នំពេញ៖ កញ្ចក់អគារ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រេឌីត បានធ្លាក់ត្រូវរថយន្ត ៣គ្រឿង បណ្តាលឲ្យខូតខាត នៅម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅលើ ផ្លូវលេខ១៦៣ កែងផ្លូវ លេខ៣៦៨ សង្កាត់ទួលស្វាយព្រៃទី១ ក្នុងខណ្ឌចំការមន ។

អភិបាលរង ខណ្ឌចំការមន លោក ជ គឹមស៊ បានថ្លែងឲ្យដឹងថា ហេតុការណ៍នេះ បណ្តាឲ្យខូចខាតរថយន្ត តែមិនបានបណ្តាល ឲ្យមានមនុស្សណាម្នាក់ រងរបួសនោះទេ ។

លោក ជ គឹមស៊ ក៏បានបញ្ជាក់ទៀតថា ករណីរបើកកញ្ចក់របស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុនេះ កើតឡើង ខណៈដែលមេឃកំពុងភ្លៀង លាយខ្យល់ផងនោះ ។

ចំពោះករណីនេះ អាចចាត់ទុកថា ជាលើកទីមួយហើយ គួរតែជាមេរៀនសម្រាប់ ម្ចាស់ទីតាំង ធ្វើការប្រុង ប្រយ័ត្ន ចំពោះការសាងសង់ ។ ករណីនេះជាសំណាងល្អម្យ៉ាងដែរ ដែលកើតឡើង នៅពេលមេឃកំពុង ភ្លៀងលាយខ្យល់ គ្រាន់តែបណ្តាល ឲ្យខូចខាតរថយន្តប៉ុណ្ណោះ ប៉ុន្តែប្រសិន បើពុំមានមេឃភ្លៀងនោះទេ វាអាចនិងបណ្តាលឲ្យរងគ្រោះថ្នាក់ ដែលបុគ្គលិក ភ្ញៀវ ឬក៏អ្នកដំណើរ ដែលបានឆ្លងកាត់ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុក្រេឌីតមួយនេះ ៕