ព័ត៌មានកីឡា៖ រដ្ឋាភិបាល Uganda បានដាក់កំហិតលើកកីឡាករ និង គ្រួបង្វឹកជម្រើសជាតិ Guinea ជាខ្លាំង ខណៈ ពេល ពួកគេធ្វើដំណើរចូលមកប្រកួត វគ្គជម្រុះ African Cup ក្នុងសប្ដាហ៍នេះ ដោយហេតុមានការភ័យខ្លាចពីការរាតត្បាតយ៉ាងសាហាវបំផុតនៃមេរោគ Ebola ។

Guinea គឺជាសារធារណៈរដ្ឋមួយស្ថិតនៅក្នុងប៉ែកខាងលិចនៃទី្វប អាហ្រ្វិកដែលទទួលរងការគម្រាមកំហែងយ៉ាងខ្លាំងក្លាពីសំណាក់មេរោគ Ebola ដែលជាឃាតករសម្លាប់មនុស្សមិនតិចជាង ២០០០ នាក់ទេ។ ព្រោះតែឥទ្ធិពលដ៏ខ្លាំងលើសលប់នៃមេរោគនេះ លោក Edgar Watson ជានាយកប្រតិបត្ដិនៅសមាគមន៍កីឡាបាល់ទាត់ Uganda និយាយថា រដ្ឋាភិបាល Uganda បានដាក់បទបញ្ជាឲ្យកំណត់បរិមាណមនុស្សដើម្បីចូលរួមដង្ហែក្បួនហើយនិងបញ្ជា មិនឲ្យពូកគេធ្វើដំណើរចាកចេញពី ទីក្រុង Kampala ទេ ខណៈពេលដែលកំពុងស្ថិតក្នុងប្រទេស អាហ្រ្វិចខាងកើត។ បន្ថែមពីលើនេះគាត់បាននិយាយទៀតថា សមាជិកអាចចូលរួមប្រត្រឹមតែ ២៥ ប៉ុណ្ណោះដោយរាប់បញ្ចូលទាំងកីឡាករ និង គ្រូបង្វឹក ចំណែក ប្រធានមន្ទីកីឡាជាតិនិងសមាគមន៍ប្រចាំ Guinea មិនត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរទៅទេ ហើយអ្នកគាំទ្រ ក៏ដូច្នោះដែរ។

ប្រែសម្រួលដោយ៖ អឿ អ៊ុុយ
ប្រភព៖ Newsnow