ភ្នំពេញ៖ តារាសម្ដែងប្រុសស្រស់សង្ហា និងជាអតីត ហ្រ្វេសស៊ីបយ លោក កែវ បូរ៉ា ដែលលោកបច្ចុប្បន្នកំពុងតែ លាក់ខ្លួនយ៉ាងឆ្ងាយពីសិល្បៈ គ្មានកាងារសម្ដែង ច្រៀងអ្វីសោះឡើយ លោកកំពុងតែធ្វើការ នៅក្រុមហ៊ុនឯកជន មួយ។ ថ្មីៗនេះ លោកបានបង្ហាញ អារម្មណ៍មួម៉ៅ ក្ដៅក្រហាយ និង បុរសម្នាក់មកសុំលោក រួមភេទជាមួយតាម បណ្ដាញសង្គមហ្វេសប៊ុក ខណៈដំបូងឡើងបុរសម្នាក់នោះ ឆាតដើម្បីសួរសុខទុក្ខធម្មតាៗ បែរជាក្រោយមកស្រាប់ តែសុំលោករួមភេទ ធ្វើឲ្យលោកក្ដៅស្លឹកត្រចៀក តបទាំងកំហឹងវិញថា «ដេកជាមួយម៉ែឯទៅ» ។

កែវ បូរ៉ា ធ្លាប់ខឹងច្រឡោតតោតតូង ម្ដងរួចមកហើយ ជាមួយព័ត៌មានមួយស្ដីពីលោក ដែលបាននិយាយថា បើលោកនៅតែបន្តលេងសិល្បៈ ច្បាស់រកលុយដណ្ដឹងប្រពន្ធមិនបានទេ ធ្វើឲ្យ កែវ បូរ៉ា ខឹងយ៉ាងខ្លាំង រហូតសំងំលាក់ខ្លួនឲ្យឆ្ងាយពីការងារសិល្បៈ ដើម្បីគេចផុតពីការនិន្ទានេះ ។ ថ្មីៗនេះ លោកបានបង្ហាញ អារម្មណ៍មួម៉ៅ ក្ដៅក្រហាយជាថ្មី នឹង បុរសម្នាក់ មកសុំលោក រួមភេទតាមបណ្ដាញសង្គមហ្វេសប៊ុក ។

អាចនិយាយបានថា នេះជាលើកទី២ ហើយដែលតារាសម្ដែង កែវ បូរ៉ា បានបញ្ចេញកំហឹងខ្លាំងៗ តាមបណ្ដាញសង្គម ព្រោះវាជាការប្រមាថ លោកខ្លាំងណាស់ ។ លោកមិនបានស្ថិតក្នុងជំពូកតារាប្រុសៗ ស្រលាញ់ភេទដូចគ្នាទេ កុំវាយតម្លៃថា អ្នកសិល្បៈប្រុស សុទ្ធតែខ្ទើយទាំងអស់នោះ។

លោក កែវ បូរ៉ា ថ្វីត្បិតមិនល្បីល្បាញខ្លាំង ដូចអ្នករួមជំនាន់ ជាប់តំណែងដំបូងៗពិតមែន តែលោកស្រឡាញ់មុខមាត់ កិត្តិយសណាស់ មិនអាចឲ្យអ្នកណា និយាយប៉ះពាល់បានទេ ។ ប្រភពមួយ បាននិយាយថា លោកមិនព្រមទទួលការផ្គត់ផ្គង់ ជីវភាពពីសំណាក់អ្នកមានព្រទ្យ សម្បត្តិណាមួយឡើយ មិនថា ប្រុសឬស្រីដាច់ខាត គឺលោកមិនយកលុយមកទិញសេរីភាព និង តម្លៃជាមនុស្សរបស់លោកបានឡើយ ។ ជារឿយៗ លោកតែងតែបដិសេធ ជំនួយមានចំណងទាំងនោះ ដោយសារបែបនេះ ទើបលោករស់នៅ កាន់តែឆ្ងាយពីសិល្បៈ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល