អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមកម្លាំងសន្តិសុខ ប្រមាណជាង១ម៉ឺននាក់ ដើម្បីធានា
សុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលអាស៊ានចុងក្រោយ នៅខែវិច្ឆិកាខាងមុខនេះ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា
កម្ពុជាបានត្រៀមសន្តិសុខគ្រប់ជាន់ថ្នាក់ ជាង១ម៉ឺននាក់ ដើម្បីការពារសុវត្ថិភាពគណៈ
ប្រតិភូមកពីបណ្តាប្រទេស ផ្សេងៗ។ លោកបន្ថែមថា ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះនៃកិច្ច
ប្រជុំ កម្ពុជានឹងខិតខំពង្រឹងសន្តិសុខ ដើម្បីផ្តល់សុវត្ថិភាព ដល់មន្ត្រីជាន់ខ្ពស់ដែលជា
សមាជិកអាស៊ាន។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅខែវិច្ឆិកាខាងមុខនេះ អាចនឹងមាន
ការចូលរួមពីមេដឹកនាំកំពូលៗ របស់ប្រទេសមហាអំណាច ក្នុងនោះក៏អាចមានប្រធានា
ធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ផងដែរ៕

ដោយ ៖ តុលា
ប្រភព ៖ VOD