ភ្នំពេញ៖ ស្ត្រីជាប់ចោទ ជនជាតិវៀតណាមម្នាក់ ដែលជាប់សង្ស័យ ជាមេអណ្តើក រកស៊ី ដឹកញី ប្រស៊ីឈ្មោល ឬ គួកជេក្មេងស្រី សម្រាប់ នាំយកទៅដេកជាមួយពួក បុរសៗ អ្នកមាន ឬ តាៗ នៅតាម ផ្ទះសំណាក់ ឬ សណ្ឋាគារ ត្រូវ បានចៅក្រមប្រឹក្សាជំនុំជម្រះ ដែលដឹកនាំដោយ លោក កោ វណ្ឌី អនុប្រធានសាលាដំបូង រាជធានីភ្នំពេញ បើក សវនាការជំនុំជម្រះ និង កាត់ទោស ជាអសាធារណៈ ក្រោមការចោទប្រកាន់ពីបទ«សញ្ចារកម្ម មានស្ថានទម្ងន់ ទោស ជាប់ទាក់ ទងងនៅនឹងជនរងគ្រោះ ជាអនីតិជន» ប្រព្រឹត្តកាលកំឡុងឆ្នាំ ២០១៣ នៅក្នុងរាជធានីភ្នំពេញ។

លោកកោ វណ្ឌី ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ជនជាប់ចោទ រូបនេះ មានឈ្មោះ ង្វៀង ធីកាំសៀង ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម។ ជនជាប់ចោទត្រូវបានចាប់ខ្លួន នៅក្នុង សណ្ឋាគារ Lucky Star ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និង ឃុំខ្លួននៅថ្ងៃ ទី៥ ខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ ពីបាននាំក្មេងស្រី ជនជាតិវៀតណាម ចំនួន៣នាក់ ក្នុងនោះ មាន២នាក់អាយុក្រោម១៤ ឆ្នាំ យកទៅរួមភេទ ជាមួយ ពួកតាៗ ឬ បុរសអ្នកមាន ទ្រព្យធន ដែលនិយមសេពកាម ជាមួយនារីក្មេងៗមកនោះ។

សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាស សាលក្រម នៃ សំណុំរឿងនេះ នៅក្នុងខែ កញ្ញា ២០១៤ខាងមុខនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល