លោកSteve Jobs គឺជាCEO របស់ក្រុមហ៊ុនAppleដែលបានទទួលមរណៈភាព
កាលពីពេលថី្មៗនេះ។ ជាងកាតសក់ លោកJohan Ruiz បានបង្ហាញការគោរព
ស្រលាញ់ចំពោះលោកSteve Jobsសំរេចចិត្តកាត់សក់ម៉ូដរូបលោកSteve Jobs
នៅលើក្មេងប្រុស Jonathan Mak។
រូបភាពដែលលោកយកធើ្វជាគំរូ ត្រូវយកមកពីលោក Albert Watsonដែលជា
ជាងថតរូបដែលមានស្នាដៃល្អ និងទទួលបានភាពល្បីល្បាញក្នុងការថតរូប
លោកSteve Job នៅឆ្នាំ២០០៦ ដោយរូបនោះត្រូវបានដាក់នៅពីក្រោយ
គំរបទស្សនាវដ្តីFortune។
គូសបញ្ជាក់ផងដែរថា ម៉ូដសក់ដែលលោក Johan Ruiz បានកាត់អោយ
ក្មេងប្រុស Jonathan Mak នោះ នៅផ្នែកក្បាលខាងឆ្វេង មានរូបLogo Apple
កណ្តាលមានរូបលោក Steve Jobsចំនែកផ្នែកខាងស្តាំមានដាក់ពាក្យស្លោក
មួយថា Be Different Think។
ដោយ ខេមរៈ
iphone.pandaapp