iPhone 6 មានអេក្រង់ធំជាង iPhone 5 ប៉ុន្តែនៅរក្សាខ្នាតប្រវែងដដែល ក្នុងពេលដែល iPhone
Mini រចនាម៉ូដរាង ការេបួនជ្រុង។

Peter Zigich, អ្នករចនាម៉ូដ 3D នៅ Canada, ទើបតែធ្វើការបង្ហាញនូវរូបភាពផលិតផលមួយ
តាមរយះការស្រមៃគិតរបស់ខ្លួន ស្តីពីស្មាតហ្វូន iPhone 6, iPhone Mini និង phablet ថ្មីរបស់
Apple។

គំរូ iPhone 6, អ្នករចនាម៉ូដ បានឲ្យដឹងថា វានឹងមានប៊ូតុង Home ស្ថិតនៅគែមនៃទូរស័ព្ទ ដែល
កត្តាធ្វើឲ្យគេអាចបង្កើនទំហំអេក្រង់ឲ្យធំជាងមុន ប៉ុន្តែនៅរក្សាខ្នាតប្រវែងនៃទូរស័ព្ទនៅដដែល
ដូច iPhone 5។

ក្នុងការរចនាម៉ូដរបស់ Peter Zigich, iPhone Mini ត្រូវបានបង្ហាញឲ្យឃើញថា សំបករបស់វា
ត្រូវបានធ្វើពី សារធាតុគុណភាពខ្ពស់ ដូចបណ្តាគំរូ iPhone ផ្សេងទៀតដែរ និងមានអេក្រង់
3,5 inch ជំនួសឲ្យសំបកធ្វើពីជ័រ អេក្រង់ 4 inch ដូចព័ត៌មានចចាមអារាម កាលពីពេលមុន។
ផលិតផលនេះ សំរាប់ធ្វើការប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងបណ្តាស្មាតហ្វូន Android។

ក្រៅពី iPhone 6 និង iPhone Mini, Peter Zigich នៅរចនាម៉ូដបន្ថែមនូវផលិតផលថ្មីមួយទៀត
ត្រូវបានហៅថា phablet (ទូរស័ព្ទដែលមានអេក្រង់ទំហំពី 5 ទៅ 7 inch) ថ្មីរបស់ Apple។ ទំហំ
អេក្រង់របស់វា នៅមិនទាន់និយាយដឹងច្បាស់នៅឡើយទេ៕

ដោយ៖ សិលា
ប្រភព៖ VE