សៀមរាប : គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ ២ គ្រឿង ១គ្រឿង កំពុង ដឹកអុសពេញ និង១គ្រឿងទៀត កំពុងដឹកក្បឿង បាន ព្រលះជាមួយគ្នា នៅពេលដែលបានបើកបញ្ច្រាស ទិសគ្នា គឺបានបុកយ៉ាងពេញទំហឹង រួចបណ្ដាលឲ្យរ៉េចង្កូត ធ្លាក់ចូលទៅក្នុងដីឡូត៍មួយកន្លែង រួចបាន ទៅ បុកនឹងគល់ឈើធំមួយ ទើបបណ្តាលឲ្យដាច់កង់មុខទាំងពីរ រួចហូរប្រេង ក៏បណ្ដាលឲ្យឆេះ នៅសល់តែ គ្រោងឆ្អឹងផងដែរ ។ តែនៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនបណ្ដាលឲ្យអ្នកណាម្នាក់ រងរបួសឡើយ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទី ទៀបភ្លឺ ឈានចូល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ដែលស្ថិតនៅចំណុច ពីខាងជើងស្ពានស្រែវាល នៅលើដងផ្លូវជាតិលេខ ៦៧ ក្នុងភូមិខ្នាររង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ។

បើតាមប្រភពពីម្ចាស់ដីឡូត៍ ឈ្មោះ វណ្ណា ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ខាងលើ បាន ប្រាប់អ្នកយកព័ត៌មានថា មុនដំបូងគាត់បានឮសូរផូងយ៉ាង ខ្លាំង គាត់ស្មានតែបែកកង់រថយន្ត គាត់ក៏បាន ចេញមករកមើល ស្រាប់តែឃើញរថយន្ត១គ្រឿង កំពុងរ៉េចង្កូចធ្លាក់មកបុកនឹងគល់ឈើ រួចបានដាច់កង់ មុខទាំងពីរ ក្រឡាប់ផ្ងាជើងឡើងលើ ក្នុងដីឡូត៍របស់គាត់ រួចរថយន្ដនោះ ក៏បានឆេះយ៉ាងសន្ធោរសន្ធៅ ពេញក្នុងរថយន្តតែម្តង ហើយក៏ឃើញមានមនុស្ស ២នាក់ចេញពីកាប៊ីន រថយន្ត រត់ចូលទៅក្នុងព្រៃក្រោយ ផ្ទះខ្ញុំបាត់ ។

លោក ពូ វណ្ណា បានបន្ដថា ក្រោយពីមានរថយន្តឆេះ ក៏ឃើញមានវត្តមានខាងមន្ត្រីមេព្រៃ ដែលប្រចាំការ នៅជិតនោះ បានទូរស័ព្ទទៅប្រាប់នគរបាលស្រុកបន្ទាយស្រី ឲ្យចុះមកជួយអន្តរាគមន៍ផងដែរ។

លោកអនុសេនីយ៍ទោ ហឿល សារ៉ែម នាយផ្នែកសណ្តាប់ធ្នាប់ ស្រុកបន្ទាយស្រី បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានអម្ពិលថា អ្នកបើកបររថយន្តដឹកក្បឿងឈ្មោះ ជន ចាន់នោរ ភេទប្រុស អាយុ២២ឆ្នាំ មានស្រុក កំណើតភូមិគោកខ្ពស់ ឃុំរោងជ័យ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ពួកគេ ជិះរថយន្ដមានគ្នា ៣នាក់ គឺ បើកមកពីទិសខាងជើង ទៅទិសខាងត្បូង រថយន្តម៉ាក ហ៊ីយ៉ាន់ដាយពណ៌ក្រហម លាយស ខៀវពាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-5893 ដែលបានដឹកក្បឿងចេញមកពីអូស្មាច់ កាត់តាមស្រុកអន្លង់វែង យក ទៅលក់ឲ្យម៉ូយ នៅស្រុកស្ទោង ខេត្តកំពង់ធំ គឺទើបតែមកពីស្រុកកំណើត ដើម្បីជួយបើករថយន្តដឹកក្បឿង ឲ្យឈ្មោះ ជន ចំណាប់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកំព្រុំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀម រាប ។

លោកបន្តទៀតថា ចំណែករថយន្តដែលបង្ក បានចុះរត់បាត់ស្រមោល បើកមកពីទិសខាងត្បូង មកទិស ខាងជើង ប្រហែលជាស្រវឹងស្រាផង ពីព្រោះក្នុងរថយន្តនោះ មានសំបកកំប៉ុងស្រាបៀ នៅក្នុងរថយន្តនោះ នៅឡើយ គឺរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-0056 ដើម្បីទៅយកដឹក អុសមកពីស្រុកអន្លង់វែង ។

លោកអនុសេនីយ៍ទោ បានបន្តទៀតថា ក្រោយពីធ្វើការវាស់វែងរួច កម្លាំងជំនាញក៏បានឲ្យម្ចាស់ រថយន្ត ដឹកក្បឿង ដើម្បីរករថយន្តផ្សេង មកសាងយកក្បឿងចេញ រួចធ្វើការស្ទួចរថយន្តទាំងពីរនេះចេញ ដើម្បី កុំឲ្យបង្កការស្ទះផ្លូវ រួចក៏បានយកទៅរក្សាទុក នៅប៉ុស្ដិ៍នគរបាលស្នាក់ការឃុនរាម ដើម្បីដោះស្រាយតាម ផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល