យោងតាមគេហទំព័រ Channel News Asia បានអោយដឹងថាក្រសួងការបរទេសរបស់សឹង្ហបុរី
បានធ្វើការជូនដំណឹងដល់ប្រជាជនសឹង្ហបុរីទាំងអស់អោយគិតគូរក្នុងការពន្យាពេលក្នុងការ
ធ្វើដំណើរទៅកាន់ប្រទេសថៃបើសិនជាមានគំរោង និងរងចាំរហូតស្ថានការណ៍ទឹកជំនន់នៅ
ក្នុងប្រទេសនេះមានភាពធូរស្រាល។
អភិបាលក្រុងបាងកកបានធ្វើការប្រកាសថានៅក្នុងភាគខាងជើងទីក្រុងបាងកកដែលរួមមាន
សង្កាត់ សាយ មៃ និង ដុង មួង អាចនឹងត្រូវរងការប៉ះពាល់ដោយទឹកជំនន់នៅក្នុងរយះពេល
៤៨ម៉ោងទៀត។ ក្នុងហេតុការណ៍ដែលមិនអាចបាន់ស្មានបែបនេះធ្វើអោយស្ថានទូតសឹង្ហ
បុរីប្រចាំទីក្រុងបាងកកបានការប្រុងប្រយត្ន័យ៉ាងខ្លាំងចំពោះបញ្ហាដ៏អាក្រក់នេះ។ ស្ថានទូត
នឹងបន្តធ្វើការទំនាក់ទំនងជាមួយនិងប្រជាជនសឹង្ហបុរីដែលរស់នៅទីក្រុងបាងកកក្នុងហេតុ
ការណ៍នេះ។
ដោយឡែកនេះក៏ជាពត៌មានដ៏ល្អមួយសំរាប់ប្រជាជនកម្ពុជាយើងផងដែរ ក្នុងការជៀសវាង
ធ្វើដំណើរទៅកាន់ប្រទេសថៃ រឺទីក្រុងបាងកកដែលកំពុងប្រកាសអាសន្ននេះ ដែលអាចមាន
ការប៉ះពាល់ដ៏សន្តិសុខរបស់អ្នកទាំងអស់គ្នា៕
បំណងល្អពី Camnews
ប្រភព៖ CNA
ដោយ វឌ្ឍនា