ភ្នំពេញ៖ អជ្ញាធរអប្សារារបស់ព្រះរាជាណាចក្រកម្ពុជាបានធ្វើការសំរេចចិត្តក្នុងការកំណត់
ចំនួនភ្ញៀវទេសចរណ៍ត្រឹមចំនួន៣០០នាក់ប៉ុណ្ណោះដែលអាចនៅលើភ្នំកំពូលបាក់ខែង និង
ប្រាសាទបាក់ខែង ដែលជាប្រាសាទមួយស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ, នៅក្នុងខេត្តសៀម
រាប។
សេចក្តីប្រកាសបាននិយាយថា "ការកំណត់ចំនួនភ្ញៀវទេសចរណ៍នេះគឺដើម្បីអភិរក្សប្រាសាទ
ទ្រុឌទ្រោមមួយនេះ និងដើម្បីឧបត្តិហេតុនានាដែលអាចកើតមានលើភ្ញៀវទេសចរណ៍។"
អាជ្ញាធរអប្សារាសហការណ៍ជាមួយនិងមូលនិធិបូជនីយដ្ឋានពិភពលោកបានរៀបចំក្នុងការ
សាងសង់ជាជណ្តើរឈើ និងធ្វើការជួសជុលប្រាសាទផងដែរ។
ដើម្បីភាពងាយស្រួលដល់ការជួសជុល និងដើម្បីសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍អាជ្ញាធរ
អប្សារាក៏បានសំរេចចិត្តកំនត់ចំនួនភ្ញៀវទេសចរណ៍ត្រឹម ៣០០នាក់៕
ប្រភព៖ Xinhua Net
ដោយ វឌ្ឍនា