CamNews

កូនប្រុសទី ២ លោកកាដាហ្វីអាចនៅតំបន់ Bani Walid



  • អតីតមេដឹកនាំលីប៊ី លោកកាដាហ្វី ស្លាប់ហើយ
  • ប្រវត្តិការសំខាន់ៗរបស់លោក Gaddafi
  • Saif al-Islam Gaddafi កូនប្រុស របស់ កាដាហ្វី អាចនឹងត្រូវបានសម្លាប់
  • Mutassim Gaddafi កូនប្រុសលោកកាដាហ្វី ក៍ត្រូវបានសម្លាប់ដែរ
  • ប្រជាជន លីប៊ី តំរង់ជួរគ្នាចូលមើលសាកសពរបស់ លោក ហ្គាដាហ្វ៊ី
  • NATOនិងបញ្ចប់បេសកម្មក្នុងប្រទេសលីប៊ីនៅចុង ខែតុលានេះ
  • សមាជិកនៃគ្រួសារ កាដាហ្វី និង ស្ថានភាពបច្ចុប្បន្ន

ទ្រីប៉ូលី៖ យោងតាមសារព័រមានបរទេសបានដកស្រង់សម្តីរបស់កងកម្លាំងរបស់រដ្ឋា
ភិបាលលីប៊ីថ្មីថា កាលពីថ្ងៃពុធកន្លងទៅ គេបានប្រទះឃើញមានក្បួនរថយន្ត មានប្រមាណ
៣០ រថយន្ត នៅភាគខាងត្បួននៃតំបន់ Bani Walid ដែលគេជឿជាក់ថា នៅក្នុងក្បួននោះមាន
កូនប្រុសទី ២ ឈ្មោះ Seif al-Islam និង អតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់លីប៊ី របស់មេដឹកនាំ
ធ្លាក់ពីអំណាច កាដាហ្វី។

អ្នកនាំពាក្យ របស់អជ្ញាធបណ្តោះអាសន្នលីប៊ី បានប្រាប់សារព័រមានបរទេសទៀតថាពួគគេ
នឹងធ្វើការស៊ើបអង្គេត និង តាមដានក្បួនរថយន្តនោះ ជាមួយនឹងកងកម្លាំងយោធាថ្មីរបស់
លីប៊ី ដើម្បីឲ្យដឹងពីកន្លែងដែលពួកនោះលាក់ខ្លួន។

តំបន់ Bani Walid ស្ថិតនៅចម្ងាយ ១៨០ គីឡូម៉ែត្រពីរដ្ឋធានី ទ្រីប៉ូលី។ វាជាតំបន់មួយក្នុង
ចំនោមទីតាំងចុងក្រោយរបស់លោក កាដាហ្វី បន្ទាប់ពីរបបរបស់លោកត្រូវបានដូលរលំ។ ក្នុងការប្រយុទ្ធរយៈពេលថ្មីៗនេះ កងកម្លាំងស្មោះនឹងរបបលោកកាដាហ្វី ៣០០ នាក់ ត្រូវ
បានចាប់ខ្លួន ព្រមទាំងសម្ភារៈយោធាជាច្រើនត្រូវបានរឹបអូស៕
(xihua)



ដោយៈសំអាត