កុមារដែលសុំមិនបញ្ចេញឈ្មោះ និងភេទរូបនេះ គឺជាកុមារមួយរូបក្នុងចំណោម ៤៦៨ករណីប្ដូរ
ភេទ ក្រោមអាយុ ១៨ឆ្នាំ នៅប្រទេសអង់គ្លេស។

យោងតាមទិន្នន័យរបស់អង្គការសុខភាពប្រទេសអង់គ្លេស កុមារអាយុ ៣ឆ្នាំម្នាក់ ជាជនជាតិ
អង់គ្លេស សុំមិនបញ្ចេញឈ្មោះ បច្ចុប្បន្នគឺជាកុមារដែលមានអាយុក្មេងបំផុត ដែលពួកគេបាន
ទទួលការស្នើឱ្យវះកាត់ប្ដូរភេទ ទន្ទឹមនឹងនេះ កុមាររូបនេះក៏ជាករណីមួយ ក្នុងចំណោម ៤៦៨
ករណី ក្រោយ ១៨ឆ្នាំ ដែលបានប្ដូរភេទ ក្នុងអំឡុង ១២ខែមកនេះ។

កុមារអាយុ ៣ឆ្នាំដែលសុំមិនបញ្ចេញអត្តសញ្ញាណនេះ គឺជាករណីប្ដូរភេទ ក្នុងវ័យក្មេង
បំផុតមួយរូបក្នុងពិភពលោក (រូបប្រឌិត ៖ CNN)

កុមារម្នាក់នេះ ត្រូវបានក្រុមវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យ Portland ក្រុង London ពិនិត្យឃើញថា
បានកើតជម្ងឺមួយ ទាក់ទិននឹងភេទ បណ្ដាលឱ្យកុមារនេះ កើតមកមិនត្រូវទៅតាមភេទពិតរបស់
ខ្លួន។

លោកយាយម្នាក់ឈ្មោះ Kellie Maloney អាយុ ៦១ឆ្នាំ ជាអតីតមគ្គុទេសក៍ប្រដាល់ម្នាក់ ដែល
ធ្លាប់ជាបុរសភេទ មានឈ្មោះថា Frank ឱ្យដឹងថា នៅពេលមានអាយុ ៣ ទៅ ៤ឆ្នាំ លោកយាយ
ក៏បានដឹងអំពីខ្លួនឯងថា មានលក្ខណៈមិនដូចទៅនឹងក្មេងក្នុងវ័យស្របាលគ្នា។

លោកយាយ Kellie Maloney ធ្លាប់បានវះកាត់កែភេទ

បើទោះជាអង្គការសុខភាពអង់គ្លេស មិនបានឱ្យដឹងថា កុមារអាយុ ៣ឆ្នាំនេះ ជាប្រុស ឬមួយ
ជាស្រី ប៉ុន្ដែ គេជឿជាក់ថា កុមារនេះគឺជាប្រុស ព្រោះថា ខាងមន្ទីរពេទ្យ បានធ្វើការវះកាត់ប្ដូរ
ភេទឱ្យក្មេងប្រុសចំនួន ៧នាក់ ក្នុងពេលថ្មីៗនេះ។ យ៉ាងនេះក្ដី អ្នកនាំពាក្យផ្លូវការរបស់អង្គការ
សុខភាពអង់គ្លេស បង្ហើបឱ្យដឹងថា ប្រសិនក្នុងករណីកុមារមានសញ្ញា អកប្បកិរិយាខុសប្រក្រតី ដោយពួកគេមិនពេញចិត្តនឹងភេទរបស់ខ្លួន នៅក្នុងដំណាក់កាលមុនពេញវ័យ ភាគច្រើន ពួក
គេមិនជ្រើសរើសវិធីវះកាត់ប្ដូរភេទនោះទេ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Metro/Ibtimes