ភ្នំពេញ ៖ក្រុមចោរប្លន់មួយក្រុម មានគ្នា៤នាក់ បានធ្វើសកម្មភាពប្លន់ម៉ូតូ ពីសង្សារគូរសង្សារមួយគូបានបានសម្រេច កាលពីវេលាម៉ោង ១០និង៤០នាទី យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុខក្រុមហ៊ុនសន្តិសុខឯកជន(PMA) តាមផ្លូវលេខ ២១៤ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើត ហេតុគេបានឃើញ សង្សារមួយគូរបានជិះម៉ូតូម៉ាក ស៊ុយហ្ស៊ូគីឡែត ពណ៌ស-ក្រហម គ្មានស្លាកលេខ តាមបណ្តោយផ្លូវលេខ២១៤ ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០៤នាក់ ជិះម៉ូតូ០២គ្រឿង បានស្ទាក់ម៉ូតូជនរង គ្រោះ ហើយជនសង្ស័យបានទាញ អាយកូម វាយទៅលើជនរងគ្រោះ និងធ្លាក់អាយកូម ទៅលើដី នៅនិងកន្លែងកើតហេតុ រួចនាំគ្នាជិះម៉ូតូគេច ខ្លួនដោយសុវត្តិភាព ។

ក្រោយពេលកើតហេតុ គូរសង្សារទាំងពីរនាក់បានទៅដាក់ពាក់បណ្តឹង នៅអធិការដ្ឋាន ខណ្ឌដូនពេញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល