ព្រះសីហនុ ៖ ជនបរទេស និងខ្មែរ២១នាក់ ដែលជាកម្មករ និងបុគ្គលិក បម្រើការងារឲ្យ មហាសេដ្ឋីរុស្ស៊ី Polon Skiy នៅលើកោះដំឡូង ត្រូវបាន នាំខ្លួនម កកាន់ស្នងការដ្ឋាន នគរបាលខេត្តទាំងយប់ ដើម្បីធ្វើការ សួរនាំបន្តទៀត ។ នេះបើយោង តាមលោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការ នគរបាលខេត្ត បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា កម្លាំងនគរបាល របស់លោក និងមានការចូលរួមពី កម្លាំងអាវុធហត្ថ និងនគរបាលជើងទឹក នៅព្រឹលប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥នេះ បានចុះទៅកាន់កោះដំឡូង ដើម្បីធ្វើការនាំខ្លួន កម្មករ និងបុគ្គលិក របស់មហាសេដ្ឋី Polon Skiy ទាំងបរទេស និងខ្មែរចំនួន២១នាក់ យកមកសួរនាំ ។

បើតាមលោកស្នងការ បើសិនជនបរទេសណាម្នាក់ មានលិខិត ឆ្លងដែនត្រឹមត្រូវ នោះនឹងបន្តឲ្យស្នាក់នៅ តែបើជនបរទេស ណាម្នាក់ គ្មានលិខិតឆ្លងដែន និងហួសថ្ងៃកំណត់នោះ នឹងត្រូវរៀប ចំ សំណុំបែបបទ បណ្តេញចេញពីកម្ពុជា ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ជនបរទេសទាំង១៥នាក់ រួមមាន ជនជាតិរុស្ស៊ី និងជនជាតិ អ៊ុយក្រែនជាដើម ត្រូវបានយកមកសួរនាំ នៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការបន្តទៀត ។

សូមបញ្ជាក់ថា ការចុះទៅនាំខ្លួន ជនបរទេស និង ជនជាតិខ្មែរទាំង២១នាក់ ខាងលើនេះ បានធ្វើឡើងក្រោយពេលដែល មហាសេដ្ឋីរុស្ស៊ី Ponlon Skiy និងបក្ខពួក៥នាក់ទៀត ត្រូវចាប់ខ្លួន នៅ កោះដំឡូង កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥៕

x

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល