CamNews

ពិន័យជាសាច់ប្រាក់ ខណៈចាប់ខ្លាចង វាយនឹងដំបង រួចថតរូបតុ ជាអនុស្សាវរីយ៍

ព័ត៌មានអន្តរជាតិ ៖ សួនសត្វពីរនៅក្នុងប្រទេសចិន ប្រឈមមុខក្នុងការបិទទ្វារ បន្ទាប់ពីចង
សត្វខ្លា ផ្អោបទៅនឹងតុ រួចវាយនឹងដំបង ធ្វើដូច្នេះ ទើបអាចអោយអ្នកទស្សនាចរ អាចឡើង
ជិះលេងលើវាបាន និងថតរូបជាអនុស្សាវរីយ៍  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ
ពីគេហទំព័រសារព័ត៌មានសឹង្ហបុរី singaporeseen ។

បើយោងតាមរបាយការណ៍ពី Global times អះអាងអោយដឹងថា ករណីទីមួយ  គឺបានកើត
ឡើងនៅក្នុងឧទ្យានជាតិខ្លា  នៅក្នុងក្រុង  Changchun នាខេត្ត Jilin ប្រទេសចិន ។ ជាការ
ពិត   បើយើងងាកក្រឡេកទៅមើល   រូបភាពខាងលើនេះវិញ  ជាក់ច្បាស់ណាស់  ខ្លាមួយ
ក្បាល ត្រូវបានឆ្មាំសួនសត្វចាប់ចងទៅនឹងតុឈើ  ដោយមានវាយជាដំបងទៀតនោះ មុន
នឹងអនុញ្ញាតអោយអ្នកទស្សនាចរ អាចឡើងពីលើអង្គុយលេង  និងថតរូបជាអនុស្សាវរីយ៍
ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា     អ្នកចាត់ការណ៍ដែលមកពីសួនសត្វមួយនេះ  ត្រូវបានក្រុមអាជ្ញាធរ
ពិន័យជាសាច់ប្រាក់ ៥,០០០ យ័ន  ស្មើនឹង  ៨០០ ដុល្លារ  ស្របពេលដែលការប្រឈមក្នុង
ការបិទទ្វារនៅតែជាបញ្ហាចោទ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ singaporeseen