សៀមរាប ៖ គ្រោះថ្នាក់ចរាចរ ដ៏គួរ ឱ្យរន្ធត់មួយ នៅលើកំណាត់ ផ្លូវជាតិលេខ៦ ក្នុង ស្រុក
ប្រាសាទបាគង ខេត្ដសៀមរាប បាន បណ្ដាលឱ្យ ផ្ដាច់ជីវិត មនុស្ស៦នាក់ ក្នុងនោះ មានក្មេងៗ
ពីរនាក់ និង១០នាក់ផ្សេងទៀត រង របួសធ្ងន់ស្រាល ដោយ៩នាក់រងរបួសធ្ងន់ ខណៈដែលជន
រងគ្រោះទាំងអស់ កំពុង ជិះ រថយន្ដ១៥កៅអីមួយគ្រឿង ធ្វើដំណើរចេញ ពីតំបន់អន្លង់វែង ក្នុង
ខេត្ដឧត្ដរមានជ័យ ឆ្ពោះ ទៅមន្ទីរពេទ្យគន្ធបុបា្ផ ទីរួមខេត្ដសៀមរាប ស្រាប់តែត្រូវ រថយន្ដដឹកដី
មួយគ្រឿង កំពុង ធ្វើដំណើរបញ្ច្រាសទិសគ្នា បុកពេញទំហឹងតែម្តង ។

នាយការិយាល័យចរាចរណ៍ជើងគោក ខេត្ដសៀមរាប លោកវរសេនីយ៍ត្រី ជឹម សុវណ្ណ បាន
បញ្ជាក់ថា គ្រោះថ្នាក់ចរាចរដែល បន្សល់នូវការ ឈឺចាប់ និងស្រែកយំពីសំណាក់សាច់ញាតិ
ជនរងគ្រោះខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែ
ឧសភា ឆ្នាំ២០១៣ ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិស្ពានក្អែក ឃុំ សណ្ដែក ស្រុក
ប្រាសាទបាគង ខេត្ដសៀម រាប ។

នាយការិយាល័យចរាចរណ៍រូបនេះ បាន បន្ដថា មុនពេលកើតហេតុ រថយន្ដរបស់ជន រងគ្រោះ
ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាក លេខ សៀមរាប 2A1697 ដែលផ្ទុកមនុស្ស ពេញ ធ្វើដំណើរពី
កើតទៅលិច តាមស្ដាំដៃ របស់ខ្លួន លុះពេលធ្វើដំណើរទៅដល់ចំណុច កើតហេតុ ក៏មានរថយន្ដ
ដឹកដី មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 3A-0796 បានរេចង្កូត
ទៅបុក រថយន្ដជនរងគ្រោះ បន្ទាប់ពីរថយន្ដបង្កបាន វាក់អឺ និងបុកសត្វគោ កំពុងដើរឆ្លងផ្លូវ ។

អធិការនគរបាលស្រុកប្រាសាទបាគង លោកម៉ែន ចន្ថា បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើម
អម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃ ទី២៧ ខែឧសភា ឆ្នាំ២០១៣ថា គ្រោះថ្នាក់ ចរាចរដ៏គួរឱ្យរន្ធត់
និងតក់ស្លុតខាងលើនេះ បណ្ដាលឲ្យមនុស្សចំនួន៦នាក់ បានស្លាប់ ដោយ ៥នាក់ស្លាប់ភ្លាមៗ នៅ
កន្លែង កើតហេតុ និង ម្នាក់ទៀត ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរ ពេទ្យ ហើយក្នុងចំណោមជនរង
គ្រោះទាំង៥ នាក់ខាងលើនេះ ពីរនាក់ជាក្មេង ដែលម្នាក់ មានអាយុជិត១ឆ្នាំ និងម្នាក់ទៀតមាន
អាយុ ជាង១ឆ្នាំ ។

លោកអធិការបានបន្ដថា ដោយឡែក មនុស្សចំនួន១០នាក់ផ្សេងទៀត បានរងរបួស ធ្ងន់ស្រាល
ក្នុងនោះរងរបួសធ្ងន់ ចំនួន៩នាក់ ប្រុស ៣នាក់ ។
អធិការ នគរបាលស្រុកប្រាសាទបាគង បានបន្ដទៀតថា មុនពេលកើតហេតុ រថយន្ដ ដឹកដីហ៊ីយ៉ាន់
ដាយ បានធ្វើដំណើរមកពីទិស ខាងលិច លុះមកដល់ចំណុចកើតហេតុស្រាប់ តែមានសត្វគោចំនួន
៤-៥ក្បាល បានដើរឆ្លង កាត់ផ្លូវ ធ្វើឱ្យរថយន្ដដឹកដីបានបុកសត្វគោ ទាំងនោះ ហើយក៏រេចង្កួត ទៅ
បុករថយន្ដ របស់ជនរងគ្រោះ ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា ពោលមកពីតំបន់អន្លង់វែង
ឆ្ពោះទៅមន្ទីរពេទ្យគន្ធបុបា្ផ ទីរួមខេត្ដសៀម រាប ដើម្បីយកកូនទៅព្យាបាលជំងឺនៅទី នោះ។

លោកម៉ែន ចន្ថា បានបន្ដទៀតថា ក្រោយ គ្រោះថ្នាក់ចរាចរ អ្នកបើករថយន្ដដឹកដីបាន រត់គេចខ្លួន
ពីកន្លែងកើតហេតុ បន្សល់ទុកតែ រថយន្ដប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ អធិការនគរបាលរូប នេះ មិនទាន់បានបញ្ជាក់ឱ្យច្បាស់ថា ចំពោះ គ្រោះថ្នាក់
ចរាចរខាងលើ ដែលបានបណ្ដាល ឱ្យស្លាប់មនុស្ស ៦នាក់ និងរងរបួស១០នាក់ នេះ ម្ចាស់គោ រួម
ចំណែកខុសយ៉ាងណានោះ ទេ ខណៈដែលអ្នកដែលទទួលខុសត្រូវចំពោះ មុខច្បាប់ ហើយត្រូវ
តែផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ នោះ គឺជាអ្នកបើករថយន្ដដឹកដីតែម្ដង។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរ បណ្ដាលឱ្យ
មនុស្សស្លាប់និងរងរបួស ដេករដូក រណែលលើផ្លូវ ជាតិលេខ៦ខាងលើនេះ ធ្វើឱ្យ ប្រជាពលរដ្ឋ
នៅកន្លែងកើតហេតុ មានការ តក់ស្លុតនិងរន្ធត់គ្រប់ៗគ្នាហើយមានការ អាណិតអាសូរយ៉ាងពន់
ពេក ចំពោះសាច់ ញាតិជនរងគ្រោះទាំងអស់ ដែលបានបាត់ បង់ក្រុមគ្រួសារ ត្រឹមមួយប៉ព្រិច
ភ្នែកបែប នេះ ។

បើតាមសេចក្ដីរាយការណ៍ពីកន្លែងកើត ហេតុអ្នកបើករថយន្ដដែលស្លាប់នៅក្នុងគ្រោះ ថ្នាក់ចរាចរ
ខាងលើនេះ ត្រូវបានគេស្គាល់់ ឈ្មោះនុត ម៉ានី អាយុ៤៨ឆ្នាំ រស់នៅភូមិ ទួលព្រិច ឃុំថ្លាត ស្រុក
អន្លង់វែង ខេត្ដឧត្ដរ មានជ័យ និងមានមុខងារជាមន្ដ្រីយោធាផង ដែរ ហើយភរិយារបស់ខ្លួន ដែល
រួមដំណើរ ជិះនៅក្នុងរថយន្ដរងរបួសយ៉ាងធ្ងន់ធ្ងរនោះ ត្រូវបានគេស្គាល់ឈ្មោះទៀង ហើយបច្ចុ
ប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ដ។

បើតាមសេចក្ដីរាយការណ៍ ទោះបីអ្នក បើករថយន្ដបង្កបានរត់គេចខ្លួនពីកន្លែងកើត ហេតុក៏ដោយ
នោះ ប៉ុន្ដែអ្នកបើករថយន្ដត្រូវ បានសមត្ថកិច្ច កំណត់អត្ដសញ្ញាណរួចហើយ និងតាមស្រាវជ្រាវ
ចាប់ខ្លួនយកមកផ្ដន្ទា ទោសជាក់ជាមិនខាន ដោយសារតែបង្ក គ្រោះថ្នាក់ចរាចរក្លាយ ជាសោក
នាដកម្មមួយ របស់ក្រុមគ្រួសារនៃសព និងជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរ
ពេទ្យ ។

បើទោះបីមានការអំពាវនាវម្ដងហើយ ម្ដងទៀតពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋា ភិបាល ក៏ដូច
ជាការផ្សព្វផ្សាយជាហូរហែ នៅគ្រោះថ្នាក់ ចរាចរណ៍ ក៏ដោយ ប៉ុន្ដែឃាតក លាក់មុខខាងលើនេះ
នៅតែបន្ដកើតឡើង និងបានផ្ដាច់ជីវិតមនុស្សអស់ជាច្រើននាក់ បូករួមទាំងអ្នករងរបួសរហូតដល់
ធ្លាក់ខ្លួន ពិការមិនតិចនោះឡើយ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង នូវពាក្យស្លោកមួយឃ្លាថា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យកើត
មានគ្រោះថ្នាក់ចរាចរណ៍” ហើយ ពាក្យស្លោកមួយនេះ ត្រូវបានផ្សព្វផ្សាយគ្រប់ ទីកន្លែង រហូត
ក្រុមហ៊ុនដឹកអ្នកដំណើរមួយ ចំនួននៅក្នុងប្រទេសកម្ពុជា បានយកទៅបិទ នៅខាងមុខរថយន្ដ
របស់ខ្លួន ប៉ុន្ដែពេលខ្លះ គ្រោះថ្នាក់ចរាចរទាំងនេះ កត្ដាចម្បង ត្រូវ បានសមត្ថកិច្ចជំនាញ បញ្ជាក់
ថា បណ្ដាល មកពីអ្នកបើករថយន្ដគ្មានការប្រុងប្រយ័ត្ន ហើយមានអាការៈស្រវឹង ប៉ុន្ដែនៅបន្ដ
បើកបរដដែល ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល