ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ អាយុជាង២០ឆ្នាំ មិនដឹងថា ជាជនជាតិចិន ឫជនជាតិខ្មែរនោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ សន្លប់បាត់ស្មារតី នៅលើសួនស្មៅ មុខរូបសំណាកសម្តេចតា ទល់មុខក្រសួងបរិស្ថាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលា ម៉ោងប្រមាណ ៦៖៤០នាទី ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ដែលប្រជាពលរដ្ឋ ដាក់ការសង្ស័យថា នារីរងគ្រោះទំនង ត្រូវថ្នាំសណ្តំ ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្មាននរណាម្នាក់ ស្គាល់នារីរងគ្រោះ រូបនេះឡើយ ហើយក៏មិនដឹងថា ជាជនជាតិចិន ឫជនជាតិខ្មែរឡើយ ។

នារីរងគ្រោះមានអាយុ ជាង២០ឆ្នាំ និងមានសាច់សស្គុះ បានដួលសន្លប់នៅ លើសួនស្មៅ មុខក្រសួងបរិស្ថាន ប៉ុន្តែមិនដឹងថា ដួលសន្លប់ ចាប់តាំងពីពេលណានោះឡើយ ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានទាក់ទៅ រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ កាល់ម៉ែត មកដឹកយកទៅសង្គ្រោះ និងដើម្បីធ្វើការសួរនាំ រកមូលហេតុពិត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល