CamNews

បាក់រលំ សំណង់អាគារពហុកីឡាដ្ឋាន ប្រារព្ធ World Cup 2014 សម្លាប់មនុស្សពីរនាក់ ល្បីពេញទំព័រសារព័ត៌មាន

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
ស្កាយ អោយដឹងថា នៅឯប្រទេសប្រេស៊ីលឯណោះវិញ  ​​ យ៉ាងហោចណាស់ មនុស្សពីរនាក់
បានស្លាប់បាត់បង់ជីវិត ក្រោយពីមានករណីគ្រោះថ្នាក់បាក់រលំសំណង់អាគារពហុកីឡាដា្ឋន
មួយកន្លែង ខណៈកីឡាដ្ឋានមួយនេះ គ្រោងនឹងបើកដំណើរ  ដោយនឹងមានការប្រកួតកីឡា
បាល់ទាត់ World Cup ឆ្នាំ ២០១៤ ខាងមុខនេះ។

ខណៈមានទីតាំងស្ថិតនៅក្នុងក្រុង   Sao  Paulo   ផ្នែកមួយចំនួននៃវេទិកា  ពហុកីឡាដ្ឋាន
Arena Corinthians មួយនេះ    រងការខូចខាតផងដែរ  ក្រោយពីមានការបាក់រលំគំនរដែក
ពីលើមកសង្កត់លើ។ យ៉ាងណាមិញ  បើតាមការអោយដឹងពីសារព័ត៌មានក្នុងស្រុកអោយ
ដឹងថា មូលហេតុដែលនាំអោយមានករណីបាក់រលំលើកនេះ គឺបណ្តាលមកពី ឧបករណ៍
ដែលជាប្រដាប់ស្ទូចធំៗនៅកន្លែងសាងសង់។

ប្រភពសារព័ត៌មានក្នុងស្រុកដដែល អះអាងថាបុគ្គលិកដែលជាអ្នកបម្រើការស្លាប់បាត់បង់
ជីវិតទាំងពីរនាក់នោះ មានឈ្មោះ   Fabio Luiz  Pereira វ័យ ៤២ ឆ្នាំ និង ឈ្មោះ Ronaldo
Oliveira Dos Santos មានវ័យ ៤៤​ ឆ្នាំ ។  គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់កើតហេតុ
មួយនេះ បានកើតឡើងនៅវេលាថ្ងៃត្រង់ម្សិលមិញនេះ   ខណៈមានក្រុមការងារនៅកន្លែង
កើតហេតុតែ​ ៣០ នាក់នោះទេ ផ្ទុយពីសព្វមួយដង មានអ្នកបម្រើការ ជាបុគ្គលិកក្រុមការ
ងារ ដល់ទៅ ១៧០០ នាក់ឯណោះ។

គួររំឭកផងដែរថា ប្រទេសប្រេស៊ីល    នាពេលបច្ចុប្បន្ន  ក៏ដូចជា  ប៉ុន្មានឆ្នាំចុងក្រោយនេះ​
បានសម្រុកសាងសង់ឡើងនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបន្ថែមទៀត  ដើម្បីជាការឆ្លើយ
តប ខណៈប្រទេសខ្លួន​ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួតកីឡា World Cup ឆ្នាំ ២០-
១៤ ឆ្នាំក្រោយនេះ៕

<object width="429" height="368" data="http://www.youtube.com/v/ALrcxPqGs2Y&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/ALrcxPqGs2Y&rel=1" /></object>

<object width="430" height="368" data="http://www.youtube.com/v/lgZHy4LSgc0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/lgZHy4LSgc0&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ