ប្រៀបធៀបជាមួយម៉ូដែលជំនាន់ដំបូង Grand 2 មានការអាប់ឌេត គួរឲ្យកត់សំគាល់ជាមួយនឹង
អេក្រង់ HD, chip Quad Core និងដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 4.3។

មិនយូរប៉ុន្មានបន្ទាប់ពីមានព័ត៌មានចចាមអារាម ស្តីពីគំរូស្មាតហ្វូនមួយ អេក្រង់ទំហំ 5,25 inch
របស់ Samsung បានលេចឮឡើង ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ក៏បានបង្ហាញខ្លួនជាផ្លូវការ
នូវស្មាតហ្វូនមួយមានឈ្មោះថា Grand 2។ បើប្រៀបជាមួយ Grand ជំនាន់ដំបូង Grand 2 បំ
ពាក់នូវលក្ខណៈសម្បត្តិល្អជាង (Hardware ខ្លាំងជាង) រីឯការរចនាម៉ូតវិញ ក៏មានការផ្លាស់ប្តូរ
ខ្លះដែរ។

ក្នុងនោះផ្នែកសំបកខាងក្រោយរបស់វា ត្រូវបានធ្វើស្បែកទន់ ដូចទៅនឹងសំបកក្រោយរបស់ Note 3
ដែរ។ ទន្ទឹមនឹងនោះ អេក្រង់ក៏ត្រូវបានដំឡើងទំហំឡើងដល់ 5,25 inch រីសូលុយស្យុង HD 1.280 x
720 pixel ផងដែរ។

ម៉ូដែលនេះ បានបំពាក់នូវ CPU Quad Core ល្បឿន 1,2 GHz, RAM 1,5 GB និងកាមេរ៉ាក្រោយទំហំ
8 megapixel។ Galaxy Grand 2 មានអង្គចងចាំ 8 GB អាចបន្ថែមកាតមេម៉ូរីក្រៅ microSD បានដល់
ទំហំ 64 GB, ប្រើស៊ីមពីរ ថ្មមានបរិមាណ 2.600 mAh។

ពេលដាក់លក់ Galaxy Grand 2 នឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.3 Jell Bean ជាមួយនឹងបណ្តា
Features ប្រចាំត្រកូលរបស់ Samsung ដែលមានដូចជា Samsung Hub, Story Album, Group Play,
S Translator, S Travel, Sound & Shot...។ល។

បច្ចុប្បន្នព័ត៌មានស្តីពីតំលៃលក់របស់ ស្មាតហ្វូននេះ នៅមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេ។ ជាក់
ស្តែង Grand 2 នឹងត្រូវបានដាក់លក់មានបីពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ខ្មៅ ពណ៌ស និង
ផ្កាឈូក៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing