ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស aljazeera ដែលទើបតែបានចេញផ្សាយ អត្ថបទព័ត៌មាន នៅវេលាព្រឹកនេះ ប៉ុន្មានម៉ោងមុន អោយដឹងថា កូរ៉េខាង ជើងបានប្រកាសអោយដឹងខ្លួន ខ្លួនរួចរាល់ជាស្រេច ក្នុងការ ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត នៅថ្ងៃ នេះ នៅឯជិត ព្រំប្រទល់ដែន ប្រទេសកូរ៉េខាងត្បូង ខណៈសមយុទ្ធយោធាលើកនេះ ត្រូវបានរកអោយ ឃើញថា ជាសមយុទ្ធយោធា ស្រដៀងទៅនឹងលើកមុន ដែលបានបណ្តាលអោយមានករណី ផ្ទុះអាវុធ ដាក់គ្នា នៅឯព្រំប្រទល់ដែន ក្រោយពីគ្រាប់ពិត បានបាញ់ និង ធ្លាក់ចូល ដែនអធិបតេយ្យភាព ប្រទេស កូរ៉េខាងត្បូង កាលពី ប៉ុន្មានសប្តាហ៍មុន កន្លងទៅនេះ ។

វេលាព្រឹកថ្ងៃអង្គារនេះ អ្នកនាំពាក្យ តំណាងអោយ ក្រសួងការពារជាតិ ប្រទេស កូរ៉េខាងជើង បានផ្តល់ ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារសារព័ត៌មាន AFP អោយដឹងថា កូរ៉េខាងជើង បានកំណត់សម្គាល់បញ្ជាក់ ពួកយើងអោយដឹងថា ពួកគេ បានត្រៀមខ្លួន និងរួចរាល់ជាស្រេច នៅក្នុងការ ធ្វើសមយុទ្ធយោធា បាញ់ គ្រាប់ពិត នៅថ្ងៃនេះ នៅឯព្រំប្រទល់ដែន ភាគខាងត្បូង ពោល នៅជិត កោះ Yeonpyeong និង កោះ Baengnyeong ។

អ្នកនាំពាក្យដដែល បញ្ជាក់ថា ជាការឆ្លើយតប យោធា របស់យើង ក៏បានត្រៀមខ្លួនរួចជាស្រេច ខណៈ បណ្តានាវា អ្នកនេសាទ បងប្អូន កូរ៉េខាងត្បូង ត្រូវបានណែនាំ អោយមានការជម្លៀសខ្លួនចេញពីតំបន់ ខាងលើ ស្របពេលដែល បណ្តាបងប្អូនរស់នៅដីកោះ ត្រូវបានរកអោយឃើញថា ត្រូវជម្លៀសខ្លួនទៅ កាន់ទីជម្រក មានសុវត្តិភាព ។

បើទោះជា សមយុទ្ធយោធា បាញ់គ្រាប់ពិតលើកនេះ ត្រូវបានមើលអោយឃើញថា នៅមានកម្រិតក៏ ដោយចុះ តែនៅក្នុងនោះ វាពិតជាបានញ៉ាំងអោយមានភាពតានតឹងជាខ្លាំង ជាមួួនឹងគម្រោងសាកល្បង អាវុធនុយក្លេអ៊ែរ របស់រដ្ឋ កុម្មុយនីស្ត មួយនេះ ។ គួររំឭកថា សេចក្តីប្រកាសលើកនេះ ត្រូវបានគេមើល អោយឃើញថា មានការអនុវត្តន៍ជាផ្លូវការ ឥតខុសនោះទេ ក្រោយពីមានការវិភាគ បណ្តារូបភាពចាប់ បានដោយប្រព័ន្ធផ្កាយរណប រកអោយឃើញថា កូរ៉េខាងជើង បាននឹងកំពុង ត្រៀមសាកល្បង អាវុធ នុយក្លេអ៊ែរ របស់ខ្លួន នៅឯ មូលដ្ឋាននុយក្លេអ៊ែរ ។

ខណៈវត្តមាន លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មកដល់ទឹកដី កូរ៉េខាងត្បូង ស្រប ពេលដែលមានការទាមទារ អោយ កូរ៉េខាងជើង បោះបង់ចោល កម្មវិធីនុយក្លេអ៊ែរនោះ រដ្ឋកុម្មុយនីស្ត មួួយនេះ បានមានកំហឹងជាខ្លាំង ថាខ្លួន មិនចុះញមនោះទេ បើទោះជាមាន ការដាក់ទណ្ឌកម្មពីសំណាក់ សហគមន៍អន្តរជាតិ ក៏ដោយចុះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ