សុភាសិតចាស់បុរាណខ្មែរតែងនិយាយថា "លួចគេវាគ្រាន់ គេទាន់វាក្រែល" សុភាសិត
ពិតជាមិនខុសឡើយ។ ការដែលមិនចេះរកស៊ី ដើរតែលួចប្លន់គេ គឺជាទង្វើមួយដែល
សង្គមមនុស្សស្អប់ខ្ពើមបំផុត។ ដូច្នេះនៅពេលសកម្មភាពទាំងនោះត្រូវបានម្ចាស់តាម
ទាន់ ពិតជាត្រូវឈឺខ្លួនមិនខានឡើយ។

ជាក់ស្តែងនៅក្នុងវីដេអូបរទេសខាងក្រោមនេះ បានបង្ហាញអំពីសកម្មភាពចោរពីរនាក់ចូល
ទៅប្លន់នៅក្នុងហាងលក់របស់របរប្រើប្រាស់មួយកន្លែង តែប្រហែលជាទើបតែរៀនប្លន់ផង
ក៏មិនដឹង ហើយក៏ជាថ្ងៃស៊យរបស់ពួកវាផង ទើបសកម្មភាពប្លន់នោះមិនបានសំរេចឡើយ
ដោយត្រូវម្ចាស់ហាងបាញ់ឧស្ម័នម៉្យាងចូលភ្នែក និងចាប់វាយទាត់ធាក់យ៉ាងចាស់ដៃផងដែរ។

រូបភាពចោរប្លន់ម្នាក់ដែលត្រូវម្ចាស់ចាប់បាន និងវាយទាត់ធាក់

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

<object width="500" height="400" data="http://www.youtube.com/v/QNhbcYcQwKU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/QNhbcYcQwKU&rel=1" /></object>

សូមប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជាពិសេសយុវវ័យដែលជាទំពាំងស្នងឫស្សី ចៀសវាងឲ្យ
ឆ្ងាយនូវទង្វើដែលសង្គមស្អប់ខ្ពើមទាំងនេះ ហើយខិតខំរៀនសូត្រក្រេបយកចំណេះដឹងឲ្យបាន
ខ្ពង់ខ្ពស់ ដើម្បីចូលរួមបំរើប្រទេសជាតិយើងឲ្យបានរីកចំរើនទាំងអស់គ្នា៕

ដោយ៖ និស្ស័យ
ប្រភព៖ youtube