CamNews

អតីតមេដឹកនាំលីប៊ី លោកកាដាហ្វី ស្លាប់ហើយ



  • ប្រវត្តិការសំខាន់ៗរបស់លោក Gaddafi
  • Mutassim Gaddafi កូនប្រុសលោកកាដាហ្វី ក៍ត្រូវបានសម្លាប់ដែរ
  • Saif al-Islam Gaddafi កូនប្រុស របស់ កាដាហ្វី អាចនឹងត្រូវបានសម្លាប់
  • កូនប្រុសទី ២ លោកកាដាហ្វីអាចនៅតំបន់ Bani Walid
  • ប្រជាជន លីប៊ី តំរង់ជួរគ្នាចូលមើលសាកសពរបស់ លោក ហ្គាដាហ្វ៊ី
  • NATOនិងបញ្ចប់បេសកម្មក្នុងប្រទេសលីប៊ីនៅចុង ខែតុលានេះ
  • សមាជិកនៃគ្រួសារ កាដាហ្វី និង ស្ថានភាពបច្ចុប្បន្ន
លីប៊ី៖ អតីតមេដឹកនាំប្រទេសលីប៊ីអាយុ ៦៩ឆ្នាំ លោកម៉ូអាម៉ា កាដាហ្វីដែលមានកាន់អំណាច
អស់រយៈពេល ៤២ ឆ្នាំ ត្រូវបានទាហានរបស់ក្រុមប្រឆាំងនឹងរបបរបស់លោក សម្លាប់
ហើយកាលបីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ នៅពេលដែលរូបលោកត្រូវបានចាប់ខ្លួន
នាតំបន់ Sirt ដែលជាស្រុកកំនើតរបស់លោក លោកបានសុំឲ្យពួកទាហានទាំងនោះ ទុកជីវិតឲ្យរូបលោក តែការទទួចសុំ មិនត្រូវបានគេស្តាប់ឡើយ។

សារព័រមានបរទេសបានឲ្យដឹងទៀតថា លោក កាដាហ្វី បានស្ថិតនៅក្នុង ក្បួន១ ដែល
មានរថយន្តប្រហែលជា១០០ គ្រឿង ព្យាយាមគេចចេញពី តំបន់ Sirt ខណៈពេលដែល
មានការវាយប្រហារពីអង្គការណាតូរបស់លោកខាងលិច។ លោក និង អង្គរក្ស បានរត់
លាក់ខ្លួនក្នុងលូទឹកមុនពេលដែលរូបលោកត្រូវបានគេរកឃើញ។

លោកកាដាហ្វី ត្រូវបានកងកម្លាំង ណាតូ របស់លោកខាងលិច និង ពួកប្រឆាំងរបស់រូប
លោកចាប់ផ្តើមការវាយប្រហារ តាំងពីខែកុម្ភៈកន្លងទៅ បន្ទាប់ពីមានការចោទប្រកាន់ថា លោកជាមេដឹកនាំដែលកាន់អំណាចផ្តាច់ការ។

នេះជាកន្លែងលាក់ខ្លួនចុងក្រោយរបស់លោកកាដាហ្វី បន្ទាប់ពីក្បួនរថយន្តរបស់លោក រងការវាយប្រហារពីអង្គការ ណាតូ។


រថយន្តពេទ្យដឹកសាកសព របស់លោកកាដាហ្វី បន្ទាប់ពីរូបលោកត្រូវបានកង
កម្លាំងរបស់ក្រុមប្រឆាំងនឹងរូបលោកបាញ់សម្លាប់។


សាកសពរបស់លោកកាដាហ្វី។

វីដេអូខាងក្រោមបានបង្ហាញឲ្យឃើញពីជីវិតចុងក្រោយរបស់ លោកកាដាហ្វី ដែលខ្លួន
ពោរពេញដោយឈាម បន្ទាប់ពីត្រូវបានចាប់ខ្លួន៖

(xinhua/daily mail)

ដោយៈសំអាត