CamNews

“ឋានសួគ៌​ពេស្យា” នៅ​ក្រុង Dongguan ល្បី​ទូទាំងប្រទេស​ចិន

“ឋានសួគ៌​ពេស្យា” ឬ “រាជធានី​សិច” ឬក៏ “រំយោល​នៃ​ឧស្សាហកម្ម​ផ្លូវភេទ” គឺជា​ពាក្យ​ដែល​ត្រូវបាន​គេ​ប្រើ​ដើម្បី​និយាយ​អំពី​ទីក្រុង Dongguan ប្រទេស​ចិន។

ជា​យូរ​មកហើយ ទីក្រុង Dongguan នៃ​ខែត្រ Guangdong ភាគខាងត្បូង​ប្រទេស​ចិន នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា ជា “រាជធានី​សិច” នៅ​ប្រទេស​ចិន។ តាម​របាយការណ៍ ប្រជាជន​ក្នុង​ក្រុង Dongguan នេះ ប្រមាណ​ជា ១០% ប្រកបមុខរបរ​បម្រើ​សេវា​កំសាន្ដ(រកស៊ី​ផ្លូវភេទ)។

ប្រភពព័ត៌មាន​ឱ្យដឹងថា តាម​ការ​គន់គូរ ក្នុងចំណោម​ប្រជាជន ចំនួន​៧លាន​នាក់​រស់នៅក្នុង​ក្រុង Dongguan គឺមាន​ដល់​ទៅ ៣សែន​នាក់ ជា​ស្ដ្រី​បម្រើសេវា​កំសាន្ដ។ មកដល់​ក្រុង Dongguan អ្នក​ប្រាកដជា​នឹងត្រូវ​ភ្ញាក់ផ្អើល ដោយសារតែ​ហាង​កា​រ៉ា​អូ​ខេ និង​រង្គសាល​សម្រុះ​ពណ៌ មាន​ងងឹត មាន​ភ្លឺ នៅ​គ្រប់កន្លែង គ្រប់​តំបន់។ នេះ​គឺជា​តំបន់​ធ្វើ​សកម្មភាព​របស់​ស្ដ្រី​បម្រើសេវា​កំសាន្ដ ឬ​បុគ្គលិក​បច្ចេក​ទេស (ឃ្លា​ដែល​អ្នកស្រុក​ហៅ សំដៅលើ​នារី​រកស៊ី​ផ្លូវភេទ) ចំនួន ៣សែន​នាក់។

ឧស្សាហកម្ម​សេវា​កំសាន្ដ​នៅ Dongguan រីកចម្រើន​រហូតដល់ នៅពេល​គេ​និយាយ​ដល់ Dongguan គេ​គិតដល់​រឿង​ផ្លូវភេទ។ សកម្មភាព​សេវា​កំសាន្ដ នៅទីនេះ ក៏​ប្រព្រឹត្តឡើង​មាន​របៀប និង​ប្រកប​ដោយ​​អាជីព​ជាង ធៀប​នឹង​តំបន់ផ្សេង។

ដើម្បី​បំបាត់​នូវ​រូបភាព​អាក្រក់ នាំមក​នូវ​មុខមាត់​ស្អាតស្អំ​ថ្មី​ដល់ទី​ក្រុង ក្រុម​អាជ្ញាធរ តែង​បើក​​ការ​វាយ​លុក បោសសម្អាត និង​បិទទ្វារ​ផ្ទះបន​ជា​បន្ដបន្ទាប់។

ប៉ុន្ដែ ទោះជា​មានការ​បង្ក្រាប​ពី​អាជ្ញាធរ ការលក់ដូរ ការប្រកប​របរ​បម្រើ​សេវា​កំសាន្ដ នៅតែ រីក​រាលដាល​យ៉ាង​ឆាប់រហ័ស និង​ក្លាយជា​វិស័យ​មួយ​ដែល​ទាក់ទិន​មនុស្ស​ជាច្រើន ព្រមទាំង​បាន​បង្កើត​ចំណូល​ខ្ពស់​គួរសម។

ក្នុង​រយៈពេល​ត្រឹមតែ ៥ថ្ងៃ ក្នុង​ខែសីហា ឆ្នាំ ២០១៣ នគរបាល​បាន​ចុះ​ត្រួតពិនិត្យ​ភោជនីយដ្ឋាន ៦កន្លែង និង​ចាប់បាន​មុខសញ្ញា ២០៩នាក់។ ប៉ុន្ដែ ដោយសារ​តែមាន​អង្គការ​ចាត់តាំង និង​បាន​ប្រកប​របរ​នេះ​តាំងពី​យូរយារ​មកហើយ ក្រុម​អ្នក​បម្រើសេវា​កំសាន្ដ​នៅ Dongguan នៅតែ​រក្សាបាន​មុខរបរ​របស់​ពួកគេ តែ​ហាក់​មាន​សភាព​បិទបាំង​ជាង​មុន។

ថ្មីៗនេះ ប្រទេស​ចិន បាន​បង្ហើប​អំពី​បញ្ហា​ឆ្លង​ជម្ងឺ HIV នៅ​ក្រុង Dongguan ។ យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​សមត្ថកិច្ច​ចិន សកម្មភាព​ផ្លូវភេទ​មិនមាន​សុវត្ថិភាព គឺជា​កត្ដា​ចម្បង​​ដែល​នាំឱ្យ​ឆ្លង​ជម្ងឺ​សហស្សវត្ស​នេះ ទន្ទឹមនឹង​គ្រឿងញៀន និង​ការបញ្ចូល​ឈាម​មិនមាន​សុវត្ថិភាព។

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

អាយុ ១១ឆ្នាំ ក្លាយជា​ម្ចាស់​ក្រុមហ៊ុន ផលិត​បូ​គ្រប់​ប្រភេទ

ស្អាត​ខុស​ធម្មជាតិ ជា​រឿង​ខុសច្បាប់ នៅ​កូរ៉េខាងជើង

គូ​ស្នេហា “ដងទង់ និង​ផ្សិត​តឿ” ទាក់ទាញ​ចំណាប់អារម្មណ៍ ជាខ្លាំង​នៅ​ចិន

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ SH