កាលពីរាត្រីម្សិលមិញនេះកាំភ្លើងធំ Arsenal ហាក់ដូចជាបាញ់ក្ងានមាស Swansea មិនត្រូវទាល់
តែសោះព្រោះតែ Theo Walcott និង Olivier Giroud ទាំង ២ នាក់ចេះតែបណ្ដោយឱ្យឱកាសក្នុង
ការស៊ុតបញ្ចូលទី រំលងផុតទៅ រហូតដល់ថ្នាក់រកមួយគ្រាប់មិនចង់បាន។

តែជាសំណាងមួយដែល Wilshere អាចឆក់ឱកាសក្នុងការស៊ុតបញ្ចូលទីបាន ១ គ្រាប់ក្នុងនាទីទី
៨៧ ចុងម៉ោងនៃការប្រកួត ហើយលទ្ធផលបញ្ចប់គឺ ១-០។ សម្រាប់ក្របខណ្ឌ FA Cup ចំពោះ
ក្រុម Arsenal គឺមិនដែលបានលើកពានទាល់តែសោះ ហើយគេសង្ឃឹមការលើកពានលើកទី ១
តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។

ហើយការប្រកួតកាលពីម្សិលមិញនេះតាមការសង្កេតគឺគេសង្កេតឃើញថាក្រុម Swansea មាន
ការគ្រប់គ្រងបាល់បានច្រើនជាងក្រុម Arsenal ប៉ុន្តែជាសំណាង Arsenal នៅតែអាចរកបានមួយ
គ្រាប់នៅនាទីទី ៨៧៕

ដោយ៖ ផានិត
ប្រភពពី៖ Skysport