CamNews

Microsoft បង្ហោះវីដេអូពាណិជ្ជកម្មថ្មី បន្ទាប់ពីគ្រប់គ្រង Nokia ជាផ្លូវការ

បុគ្គលិករបស់ Nokia ចំនួន ២៥០០០ នាក់បានចាប់ផ្តើមចូលធ្វើការនៅ Microsoft បន្ទាប់ពីការទិញ លក់ រវាងក្រុមហ៊ុនទាំងពីរ បានបញ្ចប់សព្វគ្រប់ជាផ្លូវការ កាលពីសប្តាហ៍មុន។

ក្នុងពេលដែលបុគ្គលិកជាច្រើនកំពុងតែសង្វាតបង្ហោះនៅលើ Twitter នូវស្លាកសញ្ញាថ្មីរបស់ បុគ្គលិក និងបណ្តារូបភាពដែលថត Selfie  ខាង Microsoft ឯណោះវិញ ក៏បានបង្ហោះនូវវីដេអូ ពាណិជ្ជកម្មថ្មី មួយ ក្នុងគោលបំណងកំណត់បញ្ជាក់ ពីសិទ្ធិនៃការគ្រប់គ្រង Brand ចំពោះបណ្តា ឧបករណ៍ Mobile របស់ Nokia។

ជាមួយនឹងការដាក់ចំណងជើងថា "Not like everybody else" ខ្សែវីដេអូបានប្រើប្រាស់បទភ្លេងរបស់  The Kinks។ បុរសម្នាក់បានលេចមុខនៅកណ្តាលក្រុង ដែលនៅក្នុងដៃមានកាន់នូវស្មាតហ្វូន Lumia 1020 មួយគ្រឿង។ ចំណែកទិដ្ឋភាពនៅជុំវិញខ្លួន គឺហាក់ដូចជាសោះកក្រោះ សុទ្ធតែរូបភាពសខ្មៅ។ ប៉ុន្តែក្រោយមក បុរសម្នាក់នេះ រូមជាមួយស្មាតហ្វូន ក៏បែរជាមានភាពលេចធ្លោ និងជាទីចាប់អារម្មណ៍ ពីសំណាក់អ្នកនៅជុំវិញខ្លួន។ ប្រព័ន្ធប្រតិបត្តិការ  Windows Phone 8 ក៏បានលេចចេញឡើងជាមួយ Feature TouchScreen ដ៏ Smooth បើទោះជាពាក់ស្រោមដៃក៏ដោយ។

ទស្សនាវីដេអូពាណិជ្ជកម្មដំបូងគេ បន្ទាប់ពី Microsoft គ្រប់គ្រង ផ្នែកទូរស័ព្ទរបស់ Nokia ជាផ្លូវការ៖

<object width="500" height="400" data="http://www.youtube.com/v/Gpj4w9_T_Yg&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Gpj4w9_T_Yg&rel=1" /></object>

ប្រែសម្រួល៖ សិលា
ប្រភព៖ zing