វីដេអូបរទេស៖ ជាទូទៅមនុស្សប្រុស គេតែងចាត់ទុកថាជាភេទដែលក្លាហានរឹងមាំ ជាទីពឹងពាក់របស់ មនុស្សស្រី ជាពិសេសគឺចំពោះគូសង្សារ ឬភរិយា រាល់ពេលមានរឿងអ្វីកើតឡើង គឺខ្លួនដែលជា មនុស្សប្រុសត្រូវចេញមុខការពារមនុស្សស្រី ជាទីស្រលាញ់របស់ខ្លួន មិនថាត្រូវផ្សងជាមួយគ្រោះថ្នាក់ យ៉ាងណាក៏ដោយចុះ។

ប៉ុន្តែការយល់ឃើញបែបនេះ គឺមិនត្រឹមត្រូវទាំងអស់នោះទេ ព្រោះថាក៏មានប្រភេទមនុស្សប្រុសមួយ ចំនួនតូច មានចិត្តកំសាកជាងមនុស្សស្រីទៅទៀត ពោលគឺនៅពេលជួបប្រទះ នូវរឿងអ្វីមួយកើត ឡើង គឺរត់យកតែម៉ារួចខ្លួនប៉ុណ្ណោះ បើទោះជាមនុស្សដែលខ្លួនស្រលាញ់ មានអ្វីកើតឡើង ក៏គេមិន ខ្វល់ដែរ។

ជាក់ស្តែង គឺដូចជាបុរសម្នាក់នៅក្នុងវីដេអូខាងក្រោមនេះដូច្នេះដែរ។ ក្នុងពេលដែលកំពុងអង្គុយរង់ចាំ រថយន្តក្រុង នៅចំណតរថយន្តក្រុងមួយកន្លែង ជាមួយនឹងមិត្តស្រីរបស់ខ្លួន ស្រាប់តែសម្លេងកាំភ្លើង មួយគ្រាប់បានផ្ទុះឮឡើង ស្របពេលបុរសម្នាក់ដែលកំពុងអង្គុយក្បែរនោះ បានដួលខ្ពាកលើកម្រាល ឥដ្ឋ បុរសម្នាក់នោះ ជំនួសឲ្យការចេញមុខមកការពារ សង្សាររបស់ខ្លួន រូបគេបានរុញច្រានសង្សារ ដែលកំពុងអង្គុយឱបថើបគ្នាយ៉ាងផ្អែមល្ហែម ពីលើភ្លៅរបស់ខ្លួនចេញ ហើយប្រឹងរត់យកតែម៉ារួចខ្លួន មិនបានខ្វល់ពីមិត្តស្រីរបស់ខ្លួន ដោយមិនដឹងថានេះគ្រាន់តែជា ល្បែងលេងដែលបង្កើតឡើងដោយ មនុស្សក្រុមប៉ុណ្ណោះ។

ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

<object width="500" height="400" data="http://www.youtube.com/v/TBeXSY8Orc4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/TBeXSY8Orc4&rel=1" /></object>

ដោយ៖ សិលា
វីដេអូ៖ youtube