CamNews

រថយន្តក្រុង ល្បងកម្លាំង ជាមួយនឹងរថយន្ត ដឹកប្រេង សម្លាប់មនុស្ស ៣៨ នាក់ យ៉ាងអណោចអធម

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៣៨ នាក់ បានស្លាប់បាត់បង់ជីវិត នៅពេលដែលរថយន្ត ប្រេងមួយគ្រឿង បានបុកគ្នា ទាំងកម្រោល ​​  ជាមួួយនឹងរថយន្តក្រុង នៅឯភាគខាងត្បូងប្រទេសចិន នា ខេត្ត ហួរណាន នេះបើតាមការអោយដឹងពី ទំព័រ ប៊ីប៊ីស៊ី ។

យ៉ាងណាមិញ ទំព័រសារព័ត៌មានក្នុងស្រុក ស៊ិនហួរ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការអោយដឹងថា រថយន្តដឹកប្រេង បានស្ទុះទៅបុក    ពីក្រោយរថយន្តក្រុង  ទាំង កម្រោល  នៅតាមបណ្តោយផ្លូវហាយវេ  កាលពីព្រឹក ថ្ងៃសៅរ៍ កន្លងទៅនេះ  បានបណ្តាលអោយមានភ្លើង ឆាបឆេះ និង ផ្ទុះឡើងសម្លាប់មនុស្ស តែម្តង ដោយនៅក្នុងនោះ រថយន្តប្រាំគ្រឿងផ្សេងទៀត ក៏បានជាប់ពាក់ព័ន្ធ នឹងគ្រោះថ្នាក់លើកនេះឆាប ឆេះដូចគ្នាដែរ ។

ភ្នាក់ងារសារព័ត៌មានបញ្ជាក់អោយដឹងថា  ជាញឹកញាប់ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ច្រើនលើក ច្រើនសា ដោយបណ្តាលមកពី ស្ថានភាពផ្លូវ    មិន អំណោយផល  ក៏ដូចជា  ការ បើកបរ គ្មានការអធ្យា ស្រ័យគ្នាជាដើម ។ គួររំឭកថា គ្រោះថ្នាក់លើកនេះ​ បានកើតឡើង    តាម បណ្តោយ ផ្លូវ ហាយវេ Hukun កាលពីវេលាម៉ោង ៣ ទាបភ្លឺ (ម៉ោងក្នុងស្រុក ប្រទេសចិន) ដោយ  នៅក្នុងនោះ មានករណីភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ ក្រោយពីបុកផ្ទុះ និងចំណាយពេលដល់ទៅ ៥  ម៉ោង ទម្រាំ តែរំលត់ភ្លើង ទៅវិញបាន

ក្រៅអំពីមានមនុស្ស ជាច្រើនសិបនាក់     ស្លាប់បាត់បង់  ជីវិត មនុស្ស  ៥ នាក់ បានរងរបួស ដោយបាន បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យក្នុងស្រុក មួយកន្លែង ។ ផ្ទុយទៅវិញ មូលហេតុដែលនាំអោយ មានគ្រោះថ្នាក់ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ ៕

<object width="499" height="428" data="http://www.youtube.com/v/9ymEKLaq-iQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/9ymEKLaq-iQ&rel=1" /></object>

<object width="500" height="428" data="http://www.youtube.com/v/W7-WJ4a5eY8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/W7-WJ4a5eY8&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី