អ្នកស្រុកនៅភូមិ Zhangpu ប្រទេសចិនបានសង់ភូមិមួយដែលមានបណ្ដុំផ្ទះថ្មប្រមាណជាង ៦០០
ដើម្បីដាក់អោយជ្រូករស់នៅធ្វើបែបនេះគឺដើម្បីអោយជ្រូករបស់អ្នកស្រុកចិញ្ចឹមនោះអាចរស់នៅ
បានស្រួលនិងមានផាសុខភាពបន្តិចព្រោះវាគង់តែត្រូវគេសម្លាប់ដដែលនោះទេ។

ជាធម្មតាសាច់ជ្រូកដែលប្រជាជនចិនហូបជារៀងរាល់ថ្ងៃគឺជាជ្រូកកសិដ្ឋានដែលរស់នៅក្នុងទ្រុង
រង់ចាំតែសេចក្ដីស្លាប់មកដល់តែប៉ុណ្ណោះ តែសម្រាប់ជ្រូកដែលបានមកកើតក្នុងកសិដ្ឋានក្នុងភូមិ
Zhangpu នេះគឺសំណាងជាងគេតែម្ដងព្រោះសត្វជ្រូកទាំងនោះគឺត្រូវបានគេយកមកអោយរស់
នៅក្នុងផ្ទះថ្មរស់ស្រួល ហើយរង់ចាំការស្លាប់ដោយមានន័យមិនដូចជាជ្រូកកសិដ្ឋានឯទៀតដែល
រង់ចាំការស្លាប់នៅក្នុងទ្រុងនោះទេ។

ជាទូទៅគេត្រូវចំណាយប្រមាណ ១២៣០ ដុល្លាអាមេរិកដើម្បីសង់ផ្ទះមួយខ្នងតែទោះបីជាយ៉ាង
ណាម្ចាស់កសិដ្ឋានត្រូវតែចំណាយព្រោះគាត់បានប្រាប់ថា សាច់ជ្រូករបស់គាត់ក៏មានតម្លៃថ្លៃហើយ
មានគេទិញច្រើនដែរ ព្រោះដោយសារតែជ្រូកដែលបានសម្រាក់គ្រប់គ្រាន់ និយាយរួមគឺរស់នៅក្នុង
បរិបទមួយសុខស្រួលជាងក្នុងទ្រុងគឺផ្ដល់បាននូវសាច់ដែលមានរសជាតិឆ្ងាញ់ជាងជ្រូកធម្មតាដែល
គេចិញ្ចឹមក្នុងទ្រុង។

បើតាមការផ្សាយរបស់បណ្ដាញពត៌មានចិនបានប្រាប់អោយដឹងថា ការចិញ្ចឹមជ្រូកបែបនេះគឺបាន
ផ្ដល់អោយនូវផាសុខភាពដល់ជ្រូក ធ្វើអោយវាមានអារម្មណ៍ល្អ និងមានសុខភាពល្អជាមុនហើយ
វាពិតជាមានអត្ថប្រយោជន៍ដល់រសជាតិនៃសាច់ជ្រូកពិតមែន។ និយាយរួមគឺអ្វីៗគឺសំខាន់សម្រាប់
មាត់មនុស្ស។

ដោយ៖ ម៉ូនីកា
ប្រភពពី៖ odditycentral