CamNews

NSA ទីភ្នាក់ងារសន្តិសុខជាតិ អាមេរិក រងនូវការបាញ់ប្រហារ គ្រាប់ពិតជាច្រើនគ្រាប់

ព័ត៌មានអន្តរជាតិ ៖ គ្រាប់  កាំ ភ្លើងត្រូវបាន  ជន មិនស្គាល់មុខ បាញ់ស្រោចទៅលើ អគារទីស្នាក់ការ កណ្តាល  របស់ ទីភ្នាក់ងារ  សន្តិសុខ ជាតិ   អាមេរិក NSA កាលពីថ្ងៃអង្គារ ទី  ០៣  ខែមីនា ឆ្នាំ ២០១៥ ដោយ ប៉ូលិស កំពុងមានវត្តមាន នៅកន្លែងកើតហេតុ ដើម្បីស្វែងរកភស្តុតាង និង ការពារសន្តិសុខក្នុងតំបន់ យ៉ាងតឹងរ៉ឹងបំផុត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់សម្តីរបស់អ្នកនាំពាក្យប៉ូលីសទីក្រុងវ៉ាស៊ីនតោន លោកស្រី អាលីសៀ វូដស៍ និយាយថា ប៉ូលិសបានរកឃើញភស្តុតាមួយចំនួន ពីគ្រាប់កាំភ្លើង ចំនួន៤គ្រាប់ ដែល ត្រូវបានបាញ់ ចំជញ្ជាំងអគាររបស់ NSA ស្ថិតនៅផ្លូវ ៣២ នៃសង្កាត់ បាល់ទីម័រ ក្នុងរដ្ឋធានី វ៉ាស៊ីន តោន

អ្នកនាំពាក្យអះអាងទៀតថា ពុំមាននរណាម្នាក់ទទួលរងរបួស  នៅក្នុងហេតុការណ៍បាញ់ ប្រហារដោយ មិនទាន់ស្គាល់ ប្រភពនោះឡើយ។ ដោយឡែកអគារទាំង មូល    ត្រូវបានបិទ ជាបណ្តោះអាសន្ន ដើម្បី ធ្វើការស៊ើបអង្កេត និង សន្មត់ ចំពោះសន្តិសុខឡើងវិញ៕

ប្រភព ៖ អ័រតេញូវ ស៊ិនហួរ និង ដើមអម្ពិល