កំពង់ធំ៖ អ្នកកាសែតត្បាញអាយម្នាក់ បម្រើការនៅ អង្គភាព «សម្លេងសច្ច»ត្រូវបាន ចាប់ខ្លួនពីបទចែកចាយ ប្រើ ប្រាស់គ្រឿងញៀន និងជំរិតទារប្រាក់ពីប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈ។

អភិបាលរងខេត្តកំពង់ធំ លោក គង់ វិមាន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥នេះថា អ្នកកាសែត ត្បាញអាយ ឈាន ដន ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅលើគេហដ្ឋានរបស់ខ្លួន ដោយកម្លាំងអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយព្រះរាជអាជ្ញារងខេត្ត លោក សាយ ណូរ៉ា។

លោក គង់ វិមាន បានបញ្ជាក់ថា ជនសង្ស័យ ញាន ដន និងបក្ខពួកមួយចំនួនទៀត តែងតែស្ទាក់បើករថយន្ត ដេញតាមគោយន្ត ឬ ម៉ូតូ ដឹកឈើធ្វើផ្ទះ និងកសិផលផ្សេងៗ ពីប្រជាពលរដ្ឋតាមដងផ្លូវ តាមរយ:ការប្រើកាមេរ៉ា ជាអាវុធ ដោយមិនខ្លាចច្បាប់ ឬសមត្ថកិច្ច អាជ្ញាធរនោះឡើយ។

លោក គង់ វិមាន បានបន្តទៀតថា ក្រុមទាំងនេះ បានដាក់គោលដៅ អង្គុយក្នុងរថយន្ត ពីចំណុចព្រំប្រទល់ ខេត្ត ព្រះវិហារ មកទីរួមខេត្តកំពង់ធំ និងពីចំណុចសណ្តាន់ មកទីរួមខេត្ត ពោលពួកគេ មិនបានផ្សាយព័ត៌មានបង្ហាញ ពីការជួយសង្គមជាតិ និងការរីកចម្រើននោះឡើយ ក្រៅតែពីអង្គុយស្ទាក់សំឡុតគំរាមកំហែងចាំយកលុយពីប្រជា ពលរដ្ឋ។

បើតាមលោក គង់ វិមាន ក្រុមពួកគេទាំងនេះ ក៏មានទីភ្នាក់ងារទូរទស្សន៍ខ្លះផងដែរ ហើយជួនកាលនាំគ្នាទៅយក លុយពីអ្នកនេសាទ ពីចន្លោះ១០ ទៅ៣០លានរៀលឯណោះ ។ យ៉ាងណាក៏ដោយលោក គង់ វិមាន បានបង្ហាញ ពីវិធានការតាមចាប់ខ្លួនបក្ខពួក និងដៃជើងក្រុមនេះនោះទេ។ ក្រោយការចាប់ខ្លួន អ្នកកាសែតរូបនេះ ត្រូវបានឃុំខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល