ដោយសារប្រើប្រាស់ឥទ្ធិពលរបស់គេហទំព័រសង្គម ក្រុមហ៊ុនលក់សម្លៀកបំពាក់កុមារ ទៅតាមការបញ្ជាទិញ Lolly Wolly Doodle រកបានប្រាក់ចំណូលជាង ១០ដុល្លារអាមេរិក ជារៀងរាល់ឆ្នាំក្នុងនោះ ៦០% នៃប្រាក់ចំណូល បានមកពី Facebook ។

ចាប់តាំងពី Brandi Temple បានចាប់ផ្ដើមដេរសម្លៀកបំពាក់ឱ្យកូនៗរបស់ខ្លួន កាលពីឆ្នាំ ២០០៨ ស្ដ្រីរូបនេះបានដឹងថា ខ្លួនពិតជាមានឌង់ខាងរចនាម៉ូដសម្លៀកបំពាក់។ ដូច្នេះ Brandi Temple ក៏បានសាកល្បងបង្ហោះម៉ូដសម្លៀកបំពាក់មួយចំនួននៅលើបណ្ដាញសង្គម ហើយមិនយូរប៉ុន្មាន សម្លៀកបំពាក់ដែលត្រូវបាន Brandi Temple ដេរដោយផ្ទាល់ ក៏លក់ដាច់ដោយនឹកស្មានមិនដល់ នៅលើទំព័រ eBay ។ នៅពេលនោះ Brandi Temple មិនអាចនឹកស្មានបានថា ចំណូលចិត្តផ្នែកកាត់ដេរ អាចជួយឱ្យខ្លួន ក្លាយជាអ្នកជំនួញធំម្នាក់ ដែលមានបុគ្គលិកជាង ១៦០នាក់ដូច្នេះសោះ។

ទំព័រថ្មីនៃការរកស៊ី បានចាប់ផ្ដើមនៅពេលស្វាមីរបស់ Brandi Temple បានបាត់បង់ការងាររយៈពេល ២ឆ្នាំបន្ទប់នោះ។ ប្ដីប្រពន្ធនេះ បានសម្រេចចិត្តពង្រីកការលក់ដូរតាមអ៊ីនធើរណិត ពី eBay មក Facebook ។ នៅក្នុងការលក់ដូរនេះ Brandi Temple ផ្គត់ផ្គង់រចនាម៉ូដែលទៅតាមរូបមន្ដ អ្នកណាមកមុន បានមុន។ Brandi Temple ថ្លែងថា ៖ “មិននឹកស្មានថា ស្ថានភាពនៃមុខជំនួញនេះ បានរីកចម្រើនយ៉ាងឆាប់រហ័ស” ។

បច្ចុប្បន្ន ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់របស់ Brandi Temple មានឈ្មោះថា Lolly Wolly Doodle មានទីស្នាក់ការនៅ Lexington, North Carolina អាមេរិក។ ក្រុមហ៊ុននេះ ទទួលបានប្រាក់ចំណូលជាង ១០លានដុល្លារ ជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ Lolly Wolly Doodle ក៏ជាក្រុមហ៊ុនធំបំផុតមួយក្នុងតំបន់ Lexington ដែលទើបត្រូវបានមហាសេដ្ឋី Steve Case វិនិយោគបន្ថែម ២០លានដុល្លារអាមេរិក។

ដើម្បីទទួលបានលទ្ធផលល្អនេះ Brandi Temple ឱ្យដឹងថា មានកត្ដាសំខាន់ពីរ គឺទីមួយ ប្រើប្រាស់វិធីជឿនលឿនក្នុងការផលិត និងទីពីរ គឺផ្ដោតទៅលើការលក់តាមបណ្ដាញសង្គម។ Brandi Temple បន្ដថា ប្រាក់ចំណូល ៦០% របស់ Lolly Wolly Doodle គឺបានមកពី Facebook និងក្រៅពីនេះ គឺបានមកពីគេហទំព័ររបស់ក្រុមហ៊ុន។

ដំបូងឡើយ Brandi Temple បានផ្ដោតទៅលើការបង្កើត និងរក្សាទំនាក់ទំនងជាមួយអតិថិជន នៅលើបណ្ដាញសង្គម។ តាមរយៈ Facebook អ្នកស្រី Brandi Temple បានចែករំលែកនូវរឿងរ៉ៅអំពីការរកស៊ី និងម៉ូដែលសម្លៀកបំពាក់ដែលយោងទៅលើការស្នើរបស់អតិថិជន ហើយស្នើឱ្យអតិថិជន ផ្ញើរូបថតកូនៗរបស់អតិថិជន ដែលកំពុងស្លៀកពាក់ឈុតខោអាវដែល Brandi Temple បានរចនា និងលក់ជូននោះ ។ ដូច្នេះ អតិថិជន បានក្លាយជាង្នកផ្សាយពាណិជ្ជកម្មផលិតផលរបស់ Brandi Temple ដោយមិនមានអស់ប្រាក់មួយរៀល។

បន្ទាប់មក Lolly Wolly Doodle ទទួលបានការវិនិយោគពី Fisher ដើម្បីរក្សាស្ថេរភាពក្រុមហ៊ុន។ ដោយសារការព្រមព្រៀងខាងលើ Lolly Wolly Doodle ក៏បានក្លាយជាក្រុមហ៊ុនរឹងមាំមួយ។

ក្រោយមក Lolly Wolly Doodle ក៏ទទួលការវិនិយោគចំនួន ២០លានដុល្លារពី មហាសេដ្ឋី Case និងមានគម្រោងជ្រើសរើសបុគ្គលិកបន្ថែម ១០០នាក់ សម្រាប់ដំណាក់កាលពីឆ្នាំពីឆ្នាំខាងមុខ។ ទន្ទឹមនឹងនេះ Lolly Wolly Doodle ក៏កំពុតតែផ្ដោតទៅលើការលក់ផលិតផលនៅលើបណ្ដាញ Pinterest និង Instagram ផងដែរ។

Brandi Temple ថ្លែងថា ៖ “បើទោះជា Lolly Wolly Doodle ទទួលបានការគាំទ្រច្រើន ឬក៏បានក្លាយជាក្រុមហ៊ុនធំយ៉ាងណា ប៉ុន្ដែ នាងខ្ញុំនៅតែយល់ថា នាងខ្ញុំកំពុងធ្វើការនៅរោងកាត់ដេរដំបូង។ នៅរៀងរាល់ល្ងាច នាងខ្ញុំតែងតែចំណាយពេលទៅលើការរចនា និងផ្ដោតទៅលើគោលដៅដំបូងដែលបានដាក់ចេញ” ។

ដោយ ៖ តារា
ប្រភព ៖ entrepreneur