CamNews

ចាប់ខ្លួនមន្ដ្រីពន្ធដារ ខេត្ដរតនគិរី ពីបទ រំលោភអ្នកបោស សំអាត ក្នុងអង្គភាព

រតនគិរី ៖ មន្ដ្រីពន្ធដារនៅទីស្នាក់ការពន្ធ ដារខេត្ដរតនគិរី មានតួនាទីជាប្រធានផ្នែក បំណុល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយ ពីទទួលសេចក្ដីរាយការណ៍ថា មន្ដ្រីរូបនេះ បានចាប់រំលោភសេពសន្ថវៈទៅលើនារីម្នាក់ ជាបុគ្គលិកផ្នែកបោសសំអាតនៅក្នុងមន្ទីរពន្ធដារតែម្ដង ។

អធិការនគរបាលក្រុងបានលុង លោក យុន ប៊ុនណា បានបញ្ជាក់នៅក្នុងរបាយការណ៍ របស់ខ្លួនឱ្យដឹងថា ជនសង្ស័យរូបនេះមាន ឈ្មោះប្រាក់ សាវ័ន្ដ អាយុ៥០ឆ្នាំ រស់នៅទី ស្នាក់ការនៃមន្ទីរពន្ធដារខេត្ដរតនគិរី ភូមិ កន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង មានតួនាទីជាប្រធានផ្នែកបំណុលពន្ធដារខេត្ដ រតនគិរី ដោយឡែកនារីរងគ្រោះវិញ ឈ្មោះ ឈ ន អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងបន្ទីរពន្ធដារ និងជាបុគ្គលិកផ្នែកអនាម័យ ។

លោកយុន ប៊ុនណា បានបញ្ជាក់ថា កាល ពីវេលាម៉ោង៦និង៤៨នាទីល្ងាចថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៤ ជនសង្ស័យបានធ្វើសកម្ម ភាពចាប់រំលោភសេព សន្ថវៈនារីរងគ្រោះនៅ ក្នុងអង្គភាពពន្ធដារខេត្ដតែម្ដង ។

លោកបន្ដថា ក្រោយទទួលសេចក្ដីរាយ ការណ៍ពីករណីចាប់រំលោភខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋានរបស់លោកបានចុះ ទៅសួរនាំ ហើយឈានទៅដល់ ការឃាត់ខ្លួន ជនសង្ស័យរូបនេះ ដើម្បីមានវិធានការតាម ផ្លូវច្បាប់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសួរនាំនិងឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលក្រុងបានលុង ដើម្បីចាត់ការបន្ដតាមនីតិ វិធី ។

យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ករណីនេះសមត្ថកិច្ចមិនបានផ្ដល់ព័ត៌មាន ឱ្យទូលំទូលាយនិងលំអិតឱ្យអ្នកសារព័ត៌មាន នោះទេ ដោយអះអាងថា រឿងនេះថ្នាក់លើ មិនឱ្យផ្សាយ ។

យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនទាន់អាចសុំការបកស្រាយ និងបំភ្លឺពីលោកប្រាក់ សាវ័ន្ដ បាននៅឡើយ ទេ នៅព្រឹកថ្ងៃដដែលនេះ ប៉ុន្ដែដើមអម្ពិល និងរង់ចាំការបំភ្លឺគ្រប់ពេលវេលារបស់លោក  ដើម្បីបញ្ជាក់ទៅកាន់សាធារណជនឱ្យបាន ច្បាស់ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល