ព្រះសីហនុ ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន ព្រះសីហនុ
បានឃាត់ខ្លួន និស្សិត ម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី១៣ ខែ
ឧសភា ឆ្នាំ២០១៣ ឈានចូលថ្ងៃ ទី១៤ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង១ និង១០នាទី បានធ្វើ
ការបង្រ្កាប ករណី គ្រឿងញៀន ១ ករណី នៅ ចំណុច សួនច្បារ មហោស្រពចាស់ ស្ថិតក្នុងសង្កាត់
លេខ២ ក្រុងខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ នាក់ ច័ន្ទរស្មី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជា
និស្សិត BBU សាខាខេត្តព្រះសីហនុ ស្រុកកំណើត សង្កាត់លេខ ២ ក្រុងខេត្តព្រះសីហនុ មានទីលំ
នៅ បច្ចុប្បន្នក្រុម៥ ភូមិ១ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ។

វត្ថុតាងដែលសមត្ថកិច្ច រឹបអូសបានមាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន TCE ចំនួន ២ កញ្ចប់
ទម្ងន់៨ក្រាម, ទូរស័ព្ទដៃ ម៉ាក Hello ១គ្រឿង ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការសាកសួរ និង
បំពេញបែបបទ បញ្ជូនទៅសាលាដំបូង វិនិច្ឆ័យទោសទៅតាមច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល