នេះជាការអះអាងរបស់សាស្រ្តាចារ្យមួយរូបនៅសាកលវិទ្យាល័យ New South Wales ក្នុង
ប្រទេសអូស្ត្រាលី ។ គាត់បានអោយដឹងថានៅកំឡុងពេលពី ៥ ទៅ ១០ឆ្នាំខាងមុខទៀត
ឱសថ"ទិព្ធ"នេះនឹងត្រូវបង្ហាញវត្តមានហើយ ដែលអាចជួយអោយមនុស្សមានអាយុបាន
រហូតដល់ ១៥០ឆ្នាំរឺលើសពីនេះទៀតផង ។
សាស្រ្តាចារ្យឈ្មោះ Peter Smith ព្រឹទ្ធបុរសខាងឱសថនៃសាកលវិទ្យាល័យ New South
Wales ក្នុងប្រទេសអូស្រ្តាលី បានអោយដឹងថាប្រភេទឱសថថ្មីនេះអាចជួយអោយដំណើរ
នៃការវិវឌ្ឍន៍ទៅរកភាពជរានៅក្នុងសារពាង្គកាយមានដំណើរការកាន់តែយឺត,ហេតុដូច្នេះ
វានឹងអាចពន្យាពេលនៃអាយុកាលរបស់មនុស្សបាន។ គាត់បានបន្ថែមថា"ការរស់នៅបាន
រហូតដល់អាយុ ១៥០ឆ្នាំនៅក្នុងយុគសម័យនេះ ស្តាប់ទៅហាក់បីដូចជាមិនគួរអោយជឿ
នោះឡើយ ប៉ុន្តែត្រឹមតែក្នុងរយៈពេលដ៏ខ្លីខាងមុខនេះអ្វីទាំងនោះវានឹងក្លាយជាការពិតជាក់
ជាមិនខាន ហើយវាអាចជាឱសថ ,ការប្រើប្រាស់កោសិកា រឺក៏វិទ្យាសាស្ត្រផ្នែកជីវសាស្រ្ត
ផ្សេងៗ ។ គោលបំណងមិនត្រឹមតែធ្វើអោយជីវិតរស់នៅបានយូរប៉ុណ្ណោះទេ តែថែមទាំង
ធ្វើអោយមានសុខភាពរឹងមាំបានយូរជាងទៀតផង" ។
ទន្ទឹមនឹងនេះសាស្រ្តាចារ្យ Sinclair ក៏បានអោយដឹងផងដែរថា �សារពាង្គកាយមនុស្សមាន
សមត្ថភាពយ៉ាងពិសេសអាចព្យាបាលខ្លួនឯងដោយស្វ័យប្រវត្តិបាន ។ នៅក្នុងការពិសោធន៍
ដោយឡែកមួយដែលយើងខ្ញុំបានអនុវត្តនៅលើសត្វកណ្តុរស,បង្ហាញថាសមត្ថភាពនៃការ
ប្រើប្រាស់ឱសថដើម្បីពន្យាការវិវឌ្ឍន៍ទៅរកភាពចាស់កំពុងស្ថិតនៅក្នុងដៃរបស់មនុស្សនា
ទសវត្សនេះ" ។
លោកស្រ្តី Baroness Susan Greenfield អ្នកជំនាញខាងផ្នែកសរសៃប្រសាទនៃសាកលវិទ្យា
ល័យ Oxford ក៏បានធ្វើសេចក្តីសន្និដ្ឋានថាមនុស្សជាតិនឹងចាប់ផ្តើមការងារទីពីររបស់ខ្លួននៅ
អាយុ ៦៥ឆ្នាំ ។ គាត់ក៏បានអោយដឹងផងដែរថាចំពោះការប្រឈមមុខនឹងជំងឺបាត់ការចងចាំ
ដែលក្នុងនោះរួមមានជំងឺ Alzheimer ជាដើមនោះត្រូវតែជាលទ្ធភាពចំបងដើម្បីធ្វើការស្រាវ
ជ្រាវបន្ថែម ។ លោកស្រី Greenfield និយាយថា �ជំងឺវ័យជរា ក្នុងនោះជំងឺដែលគួរអោយ
បារម្មណ៍បំផុតគឺ Alzheimer ដែលអាចរាតត្បាតក្នុងចំណោមប្រជាជនអូស្រ្តាលីឡើងរហូត
ដល់ប្រមាណជា ១លាននាក់នៅក្នុងឆ្នាំ ២០៥០,មិនតែប៉ុណ្ណោះទេ វាថែមទាំងធ្វើអោយមាន
ផលប៉ះពាល់យ៉ាងខ្លាំងផងដែរទៅដល់ការចំណាយរបស់រដ្ឋាភិបាលប្រទេសនេះ" ។
ប្រភព៖ 24H
ដោយ៖ រដ្ឋា