CamNews

ថៃ៖ បាតុករម្នាក់ស្លាប់ របួស១៤៣នាក់ និងកងកម្លាំង ២០នាក់របួស

បាងកក៖ អាជ្ញាធរថៃ បានបាញ់ឧស្ម័ន បង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ លើក្រុមបាតុករជាច្រើន នាក់ បាន ព្យាយាមសម្រុកចូលក្នុង ការិយាល័យរៀបចំការបោះឆ្នោត ក្នុងគោលបំណង រំខានដល់ ការចាប់លេខរៀង គណបក្សនយោបាយនាព្រឹកនេះ បណ្តាលឲ្យតម្រួត និងក្រុមបាតុកររងរបួស ៨ នាក់កាលពីថ្ងៃម្សិលមិញ ហើយមកដល់ថ្ងៃនេះ អ្នករងរបួសមានចំនួន ២៦ នាក់ជាមន្រ្តីតម្រួត និង ១៤៣ ជាក្រុមបាតុករ។

យោងតាមសារព័ត៌មាន បាងកកប៉ុស្ដិ៍របស់ថៃ នៅថ្ងៃ សុក្រ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៣ នេះបាន ចុះផ្សាយថា ការិយាល័យរៀបចំការបោះឆ្នោត សិ្ថតនៅក្នុងពហុកីឡដ្ឋានយុវជន ថៃ -ជប៉ុន ឌីតដេងទីក្រុង បាងកក ត្រូវបាន ក្រុមចលនានិសិត្ស និង ប្រជាជនដើម្បីកំណែទម្រង់ប្រទេស ថៃជាច្រើននាក់ ធ្វើការឡោមព័ទ្ធតាំងពីព្រឹកព្រលឹម ក្នុងគោលបំណង មិនឲ្យបេក្ខភាព តំណាង បក្សនយោបាយ ចូលក្នុងការរិយាល័យ ដើម្បីចាប់លេខរៀងគណ បក្សរៀងៗខ្លួន។

ទន្ទឹមគ្នានេះសមត្ថកិច្ច បានប្រកាសព្រមានក្រុមបាតុករ មិនឲ្យរំលោភសិទ្ធិអ្នកដទៃ និង ហាមមិនឲ្យ សម្រុកចូល ក្នុងការិយាល័យ ប៉ុន្តែក្រុមបាតុករមិនបានយកចិត្តទុកដាក់នោះទេ ថែមទាំងបានព្យា យាមកាត់បន្លាលួស សម្រុក ចូលក្នុងការិយាល័យ ក្នុងចេតនាមិនឲ្យមាន ការបោះឆ្នោតថ្ងៃទី ២ ខែ កុម្ភៈ ខាងមុខនេះ ដូច្នេះ ឧត្តមសេនីយ៍ វរ៉ាផុង ឆីវព្រីឆា អគ្គស្នងការរង នគរបាលជាតិរបស់ថៃ បាន បញ្ជាឲ្យកម្លាំងតម្រួត បាញ់ឧស្ម័នបង្ហូរទឹកភ្នែក និង បាញ់គ្រាប់ កាំភ្លើងជ័រ ទៅលើហ្វូងបាតុករ ដើម្បីរារាំងក្រុមបាតុករមិនឲ្យសម្រុកចូលក្នុងការិយាល័យ ដែល ត្រូវតម្រួតអះអាងថា ជាវិធានការ សកលក្នុងបង្រ្កាបហ្វូងបាតុករ។

គួរបញ្ជាក់ផងដែរថា ការប៉ះទង្គិចគ្នានៅថ្ងៃនេះ បានបណ្តាលឲ្យកម្លាំងតម្រួត ២៦ នាក់រងបួស ដោយសារគ្រាប់ កាំភ្លើង នឹងត្រូវដឹកបញ្ជូនតាមឧទ្ធម្ភាគចក្រ ដើម្បីសង្គ្រោះជីវិត។ ចំណែកក្រុម បាតុករស្លាប់ម្នាក់ និងរបួស១៤៣នាក់ ដោយសារឧស្ម័នបង្ហូរទឹកភ្នែក និង គ្រាប់កាំភ្លើងជ័រ។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយថា “វាមិនមែនជាការលំបាកនោះទេ ក្នុងការទស្សន៍ទាយថា ការបោះឆ្នោតនេះ នឹងមិនត្រូវ បានប្រព្រឹត្ត ទៅដោយ រលូន យុត្តិធម៌ និងតម្លាភាព នៅក្រោមកាលៈទេសៈ បច្ចុប្បន្ននេះ”។

EC បានជម្រុញ ឱ្យរដ្ឋាភិបាលពន្យាពេលការបោះឆ្នោតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៤ ខាងមុខ នេះ ដោយសារតែមានការ ប៉ះទង្គិចរវាងប៉ូលីសតម្រួត និងក្រុមបាតុករ ប្រឆាំង រដ្ឋាភិបាល នៅ ខាងក្រៅពហុកីឡដ្ឋាន ជប៉ុន-ថៃ ខណៈពេលដែលការចុះឈ្មោះបេក្ខភាព ត្រូវបានធ្វើឡើង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល