ភ្នំពេញ៖ តារាសម្តែង និងច្រៀងប្រចាំផលិតកម្មដាយម៉ិន កញ្ញា គង់ ចាន់រដ្ឋា ក្រោយពីជោគជ័យការងារ សិល្បៈក្នុងស្រុក ពេលនេះនាងទទួលបានឱកាស ចេញទៅកើបលុយជាលើកទីពីរ នៅដែនដី ប្រទេសអូស្រ្តាលី រយៈពេល១ខែ ទើបវិលត្រឡប់ មកស្រុកកំណើតវិញ ។

ប្រាប់គេហទំព័រ LookingTODAY តាមសារអេឡិចត្រូនិច នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០ ១៥កញ្ញា គង់ ចាន់រដ្ឋា បានសម្តែងពីអារម្មណ៍សប្បាយចិត្តថា នៅល្ងាចថ្ងៃនេះនាង នឹងធ្វើដំណើរឡើង យន្តហោះចេញទៅ ប្រទេសអូស្រ្តាលី ជាមួយតារាសម្តែងនិង ចម្រៀង ប្រុសស្រីរបស់ខ្មែរ ចំនួន៣នាក់ផ្សេងទៀត។

កញ្ញា គង់ ចាន់រដ្ឋា បាននិយាយទៀតថា «ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ បន្ទាប់ពីទទួល បានឱកាសជាថ្មី ដើម្បីចេញទៅច្រៀង និងសម្តែងជួនបងប្អូន អាណិកជនខ្មែរ រស់នៅទីនោះ បានកំសាន្តសប្បាយ ជាមួយសិល្បករ ខ្មែររបស់យើង។ ខ្ញុំសង្ឃឹមថា នឹងទទួលបានភាពជោគជ័យ ព្រមទាំងទទួល បានការ គាំទ្រពីសំណាក់បងប្អូនដែលកំពុងរស់ នៅទីនោះ»។

តារាចម្រៀងស្រអែមស្រស់ កញ្ញា គង់ ចាន់រដ្ឋា បានបញ្ជាក់ថា សម្រាប់ការចេញទៅច្រៀងនេះ គឺមានរយៈពេល១ខែ ទើបវិលត្រឡប់មកស្រុកកំណើតវិញ។ការចេញទៅក្រៅប្រទេសលើកនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ប៉ុស្តិ៍ ទូរទស្សន៍ក្នុងប្រទេសអូស្ត្រាលី ។

គួរបញ្ជាក់ថា នេះជាលើកទី២ហើយ សម្រាប់តារាចម្រៀង និង សម្តែង កញ្ញា គង់ ចាន់រដ្ឋា ដែល ក្តាប់បានឱកាសចេញទៅកើបលុយនៅក្រៅប្រទេស ដោយលើកទី១នាងទទួលបានការហៅចេញ ទៅច្រៀង និង សម្តែងលើទឹកដី សហរដ្ឋអាមេរិក រយៈពេលជាង៣ខែ។ ចំណែកលើកទី២នេះ រដ្ឋា ទទួលបានឱកាសនៃការអញ្ជើញជាថ្មីម្តងទៀតរបស់ប៉ុស្តិ៍ទូរទស្សន៍ នៅប្រទេសអូស្ត្រាលី ដើម្បីចេញទៅច្រៀងសម្តែងនៅទីនោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល